ភ្នំពេញ៖ អនុវត្តន៍តាមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត បានស៊ើបអង្កេតដោយស្ទាក់ចាប់មុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន២ករណីផ្សេងគ្នា នៅក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុង/ខេត្តកែប។
មន្ត្រីនគរបាលខេត្តបានឲ្យដឹងថាជនសង្ស័យរួមមានទី១-ឈ្មោះ អ៊ុង ចាន់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ សង្កាត់កើតហេតុខាងលើ, ទី២-ឈ្មោះខែម ថាវី ភេទស្រី អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ/ឃុំភ្នំថ្នក់ ស្រុកទ្រាំង ខេត្តតាកែវ, ទី៣-ឈ្មោះ ជា ស៊ីណាត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងផ្សារដែក រស់នៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប។
ដកហូតបានវត្ថុតាងៈម៉ូតូC125មួយគ្រឿង,ថ្នាំញៀន ៩កញ្ចប់(ធំ១កញ្ចប់,តូច៨កញ្ចប់),ទូរសព្ទដៃ១០គ្រឿង,ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន១គ្រឿង,ឧបករណ៍សម្រាប់ជក់និងថង់ច្រកថាំញៀនមួយចំនួនទៀត។
បច្ចុប្បន្នការិយាលយ័ជំនាញបានកសាងសំណុំរឿងនិងបញ្ជូនជនសង្ស័យខាងលើទៅសាលាដំបូងខេត្តកំពតចាត់ការតាមផ្លូវបន្តហើយ។ ដោយអនុវត្តន៍តាមគោលការ ផែនការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការឯកភាពខេត្ត ស្នងការដ្ឋាននគរបាលខេត្ត ខិតខំបន្តបង្ការ បង្ក្រាបបន្តទៀតផងដែរ ៕