ឧត្តរមានជ័យ៖ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៥និង៤០នាទីល្ងាច កម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែង បានអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ០៣៨ ត.ព្រ ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ របស់លោក ផេង កុសល ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តឧត្តរមានជ័យ ក្នុងនោះបានឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចភូមិលំទងថ្មី ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះ លួន ហល់ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ពីបទបរបាញ់សត្វព្រៃ ប្រព្រឹត្តនៅភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦។ បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនទៅកាន់សាលាដំបូងខេត្តឧត្តរមានជ័យដើម្បីចាត់ការបន្តតាមនិតិវិធី៕