ព្រះសីហនុ៖ មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងព្រះសីហនុឃាត់ខ្លួន កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៣និង២០នាទីទៀបភ្លឺ នៅក្រោយសុខសាន្ត ក្រុមទី១១ ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
លោកវរសេនីយ៍ត្រី តាក រាម អធិការរងនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថាជនសង្ស័យឈ្មោះ សៀវ ក្តាម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ
ស្រុកកំណើត- ខេត្តកំពត។
វត្ថុតាងចាប់យកបាន ម្សៅក្រាមពណ៌ស ថ្លា១០កញ្ចប់។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការក្រុងដើម្បីសាកសួរយកចម្លើយនិងកសងសំណុំរឿងចាត់ការតាមនីតិវិធី៕