ឧត្តរមានជ័យ៖ មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន៣នាក់ ត្រូវបានកម្លាំងការិយាល័យសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែងឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែវិច្ឆកា ឆ្នាំ២០១៨ វេលាម៉ោង១៥និង៣០នាទី នៅចំណុច ផ្ទះជនសង្ស័យ ស្ថិននៅភូមិកណ្តាលលើ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
លោកឧត្តមសេនីយ៍ត្រី ផេង តារា ស្នងការរង បានឲ្យដឹងថាជនសង្ស័យទាំង៣នាក់រួមមានទី១.ឈ្មោះ សូត្រ ដាណេ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិកណ្តាលលើ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ, ទី២.ឈ្មោះ ចាន់ សុភី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកណ្តាលលើ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងទី៣.ឈ្មោះ ថុង សៀកឡាង ភេទប្រុស អាយុ៣៨ឆ្នាំរស់នៅកណ្តាលលើ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ដកហូតសម្ភារៈវត្ថុតាងរួមមានៈថ្នាំញៀន(ICE)ទឹកកក ចំនួន០១កញ្ចប់ធំ ស្មើ១៨.២៥ក្រាម ,ទូរស័ព្ទដៃ ចំនួន០៥គ្រឿង,ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១, បំពង់សម្រាប់ប្រើប្រាស់និង សម្ភារៈសម្រាប់វេចខ្ចប់មួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ៕