ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវសហការជាមួយកម្លាំងប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្តែងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតញៀន កាលពីថ្ងៃទី២៧ ខែវិច្ឆកា ឆ្នាំ២០១៨ វេលាម៉ោង១៣និង៣០នាទី នៅចំណុចក្រុម១ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ទោ គល់ យី អធិការខណ្ឌបានឲ្យដឹងថាជនសង្ស័យឈ្មោះយ៉ើ សាឡេះ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅស្នាក់នៅផ្ទះគ្មានលេខស្ថិតក្នុងក្រុម៦ភូមិ៣ សង្កាត់ច្រាំចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
សម្ភារៈដកហូតរួមមានៈក្រាមពណ៌សថ្លាចំនួន០១កញ្ចប់តូច, ឧបករណ៍ប្រើប្រាស់មួយចំនួន។ បច្ចុប្បន្នកម្លាំងជំនាញកំពុង កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវីធី ៕