ព្រះសីហនុ៖ មុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ២១និង៥០នាទី នៅក្រុម២ ភូមិ២ សង្កាត់លេខ០១ ក្រុង/ខេត្តព្រះសីហនុ។
មន្ត្រីនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ ផុន វណ្ណៈ ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចំការ ទី២-ឈ្មោះធី ស្រីនួន ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើរោងចក្រ។
វត្ថុតាងដកហូតរួមមានៈម្សៅក្រោមពណ៌សរថ្លាសង្ស័យជាសារធាតុញៀន៣កញ្ចប់ធំ,ទូស័ព្ទ១គ្រឿង។ បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញកំពុងសាកសួរយកចម្លើយនិងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕