ព្រះសីហនុ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុបានឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២១និង៣០នាទី ស្ថិតនៅក្រុម២៤ ភូមិ០១ សង្កាត់លេខ២ក្រុង/ខេត្តព្រះសីហនុ។
មន្ត្រីនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថាជនសង្ស័យទទី១-ឈ្មោះកែវ ស៊ីនឿន ហៅអាគោ ភេទប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ, ទី២-ឈ្មោះ លី សេងប៉ាង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនខ្សែកាប។
វត្ថុតាងដកហូតរួមមានៈម្សៅក្រោមពណ៌សថ្លាសង្ស័យជាសារធាតុញៀន៥កញ្ចប់តូច,ទូស័ព្ទ៣គ្រឿង។ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ៕