សៀមរាប៖ ស្ត្រីម្នាក់បានសម្រេចចិត្តចងកបញ្ចប់ជីវិត ដោយខ្លួនឯងនៅក្នុងបន្ទប់ជួល ទំនងមានវិបត្តិប្រច័ណ្ឌនឹងបុរសទៅនឹងប្រពន្ធដើមរបស់គេ។ នេះបើតាមមន្ត្រីនគរបាលមូលដ្ឋានបានថ្លែងប្រាប់អោយដឹងថាហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោង៣ទៀបភ្លឺ ដោយបានទទួលព័ត៌មានពីឈ្មោះ មុំ ស៊ុយ ភេទប្រុស អាយុ៤១ឆ្នាំ ជាអ្នកជិតខាងកន្លែងកើតហេតុក្រុមទី៧ ភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ថាមានអ្នកជួលបន្ទប់ជិតផ្ទះគាត់ឈ្មោះ សុត ហែម ហៅក្រៅល័ក្ខ ភេទស្រី អាយុ២៣ ឆ្នាំ បានធ្វើអត្តឃាតចងកស្លាប់ដោយខ្លួនឯង កាលពីម៉ោង ២រំលងអាធ្រាតមុននេះបាត់ហើយ។
ក្រោយមកសមត្ថកិច្ចការិល័យបច្ចេកទេស ចុះមកពិនិត្យសាកសពឃើញថាជនរងគ្រោះបានចងករដោយខ្លួនឯងពិតប្រាកដមែន មិនមានពាក់ព័ន្ធបទល្មើសអ្វីឡើយ។ បើតាមមន្ត្រីនគរបាលដដែលបញ្ជាក់ថាករណីនេះអាចជនរងគ្រោះមានវិបត្តិផ្លូវចិត្តប្រច័ណ្ឌដោយមុនកើតហេតុទំនងជនរងគ្រោះផឹកសុរា និងមុខរបរធ្វើការនៅពេលយប់៕