ព្រះសីហនុ៖ បុរសម្នាក់បានធ្លាក់ពីអគារជាន់ទី១ស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃព្រហស្បតិ៍ ៨រោច ខែកក្តិក ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង០៧និង៣០នាទីព្រឹក នៅការដ្ឋានសំណង់ចិនឃ្លាំងលើ ស្ថិតក្នុងក្រុមទី១៥ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
ក្រោយកើតហេតុកម្លាំងអធិការដ្ឋាននគរបាលក្រុង បានសហការជាមួយកម្លាំងការិយាល័យនគរបាលបច្ចេទេសវិទ្យាសាស្ត្រ បានចុះទៅពិនិត្យសាកសព។
តាមការពិនិត្យសាកសពឈ្មោះ ឆុន សុរ៉េន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅកន្លែងកើតេហតុខាងលើ មានស្រុកកំណើតភូមិដូនឡី ឃុំគរ ស្រុកព្រៃឈរ ខេត្តព្រៃវែង ស្លាប់ដោយសារធ្លាក់ពីលើអគារ ជាន់ទី១ នៃការដ្ឋានសំណង់ខាងលើ (ចំក្បាលផុងលលាដ៍)។
ក្រោយពេលពិនិត្យចប់កម្លាំងជំនាញបានធ្វើកំណត់ហេតុប្រគល់អោយប្អូន បង្កើតនៃសព ឈ្មោះ ឆុន ធារីទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ដូចគ្នា ដឹកយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី ៕