ករណី​ក្លែង​ឯកសារ​ បំភាន់​ភ្នែក​នាយក​រដ្ឋមន្ត្រី​ យក​ដី​តំបន់​៣​ចំនួន​៥៣០​ហិ​កតា​ ដើម្បី​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធ​

30-November-2018 | ដោយ ពលមនសិការ

កំពង់ឆ្នាំង​៖​ បុគ្គល​ចិត្តធំ​២​នាក់​ ឈ្មោះ​ ចឹ​ម​ បច្ចុប្បន្ន​មាន​ទីលំនៅ​ភូមិ​ពាម​ជំនីក​ ឃុំ​កំពង់ហ្លួង​ ស្រុក​ពញាឮ​ ខេត្តកណ្ដាល​ និង​ឈ្មោះ​ វ័​រ​ វណ្ណ​នី​ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ជ្រោយ​អំពិល​ សង្កាត់​ក្បាលកោះ​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​បាន​រៀប​ឯកសារ​ថា​ខ្លួន​ជា​តំណាង​ប្រជាជន​៥០​គ្រួសារ​ រស់នៅ​ភូមិ​កង្កែប​ ឃុំ​ច្រ​ណូ​ក​ ស្រុក​កំពង់លែង​ ខេត្តកំពង់ឆ្នាំង​។​

​បាន​ធ្វើ​ឯកសារ​ស្នើរ​សុំ​ធ្វើ​ប្លង់​កម្ម​សិទ្ធ​ដី​តំបន់​បី​(​ដី​រដ្ឋ​ហាមឃាត់​)​ស្នើ​ទៅ​តាម​រយៈ​ ឯកឧត្តម​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ ក្រសួង​រៀបចំ​ ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ ទៅ​លើ​ដី​ដែល​មាន​ទំហំ​៥៣០​ហិ​កតា​ មា​នទី​តាំងនៅ​ភូមិ​កង្កែប​ ឃុំ​ច្រ​ណូ​ក​ ស្រុក​កំពង់លែង​ ខេត្តកំពង់ឆ្នាំង​។​

តែ​ប្រហែលជា​មិន​ដូច​បំណង​ទេ​មើលទៅ​ពីព្រោះ​ថា​ ចំណា​របស់​ឯកឧត្តម​ ឈួ​រ​ ច័ន្ទ​ឌឿ​ន​ អភិបាលខេត្ត​កំពង់ឆ្នាំង​ បាន​ចាត់​ឲ្យ​លោក​ លី​ ឡា​ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​ ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង​លើ​ឯកសារ​ និង​ទីតាំង​ជាក់ស្ដែង​ តើ​វា​មាន​ផល​ប៉ះពាល់​អ្វីខ្លះ​នៅ​ចំណុច​នោះ​។​

​នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​នេះ​ ក្រោយ​ពេល​ប្រជុំ​ពិភាក្សា​ជាមួយ​ប្រជាជន​ទាំង​៥០​គ្រួសារ​ ជាក់ស្តែង​ជា​លទ្ធផល​ឃើញ​ថា​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​មក​ចូលរួម​នោះ​អ្នក​ដែល​មានឈ្មោះ​ក្នុង​លិខិតស្នើ​សុំ​នោះ​ គឺ​មាន​តែ​ឈ្មោះ​២៦​នាក់​ តែ​ប៉ុណ្ណោះ​ ដែល​មានឈ្មោះ​ក្នុង​បញ្ជី​ស្នើ​សុំ​របស់​បុគ្គល​២​នាក់​ ដែល​តាំងខ្លួន​ជា​អ្នកតំណាង​។​

​ហើយ​ក្នុង​ចំណោម​២៦​នាក់​ ដែល​មានឈ្មោះ​ក្នុង​លិខិតស្នើ​សុំ​ធ្វើ​ប្លង់​កម្ម​សិទ្ធ​ នោះ​មាន​តែ​៥​នាក់​ តែ​ប៉ុណ្ណោះ​ដែល​អញ្ជើញ​មក​ក្នុង​កិច្ចប្រជុំ​នោះ​។​

​លោក​ លី​ ឡា​ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ថ្មី​ បាន​បញ្ជាក់​ថា​ឈ្មោះ​ពួក​គាត់​ទាំង​០៥​នាក់​មាន​ពិតមែន​!​ តែ​ត្រង់​មេដៃ​ពិត​ឬ​មិន​ពិត​ទាន់​តែ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ទៅ​លើ​មេដៃ​នោះ​ទើប​ដឹង​ច្បាស់លាស់​។​

​លោក​ លី​ ឡា​ គាត់​បាន​សួរ​ពី​គោលបំណង​របស់​ប្រជាជន​ទាំង​០៥​នាក់​នោះ​ ថា​តើ​ផ្ដិត​មេដៃ​ស្នើ​សុំ​នោះ​មាន​បំណង​អ្វី​...?​ពេល​នោះ​ពួក​គាត់​បាន​ឆ្លើយ​ថា​គាត់​មាន​បំណង​ត្រឹម​ស្នើ​សុំ​ចូល​ទៅ​ឈូស​ឆាយ​ដើម្បី​បង្កបង្កើន​ផល​តែ​ប៉ុណ្ណោះ​ គឺ​មិន​បាន​ផ្ដិត​មេដៃ​អោយទៅ​បុគ្គល​(​ចឹ​ម​ សុខ​ឡេ​ង​ និង​វ័​រ​ វណ្ណ​នី​)​ដើម្បី​ស្នើ​សុំ​ឲ្យ​ធ្វើ​ប្លង់​កម្ម​សិទ្ធ​ទេ​។​

​ជុំវិញ​ករណី​ខាងលើ​នេះ​លោក​ លី​ ឡា​ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​ បាន​បញ្ជាក់​ប្រាប់​ (​អ្នក​សារព័ត៌មាន​)​ ថា​ឯកសារ​ដែល​បុគ្គល​ទាំង​២​នោះ​បាន​ស្នើ​សុំ​ធ្វើ​ប្លង់​កម្ម​សិទ្ធ​ ទៅ​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​សែន​ គឺជា​ការ​(​ក្លែង​គោលបំណង​អ្វីមួយ​ហើយ​)​។​

​ដូច្នេះ​គាត់​នឹង​រៀបចំ​ធ្វើ​របាយការណ៍​ដាក់​ជូន​ទៅ​ឯកឧត្តម​ ឈួ​រ​ ច័ន្ទ​ឌឿ​ន​ អភិបាល​នៃ​គណៈ​ខេត្តកំពង់ឆ្នាំង​ ជា​បន្ទាន់​ដើម្បី​ទប់ស្កាត់​ភាព​អវិជ្ជមាន​ដែល​ត្រៀម​និង​កើតឡើង​។​

​សូម​បញ្ជាក់​ថា​ ក្នុង​កិច្ចប្រជុំ​នៅ​សាលាឃុំ​ច្រ​ណូ​ក​ ស្រុក​កំពង់លែង​ ខេត្តកំពង់ឆ្នាំង​ នា​ព្រឹក​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៨​នេះ​ លោក​អភិបាលស្រុក​កំពង់លែង​ និង​លោក​ លី​ឡា​ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ បាន​ធ្វើការ​អំពាវនាវ​ទៅ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ ក្នុង​ខេត្តកំពង់ឆ្នាំង​ សូម​មេត្តា​កុំ​កាប់​ឆ្កា​រុករាន​ទន្ទ្រាន​យក​ដី​ព្រៃ​លិច​ទឹក​ ដែល​ជា​តំបន់ហាមឃាត់​ឲ្យ​សោះ​ហើយ​បើ​មាន​បុគ្គល​ណា​នៅ​តែ​ប្រព្រឹត្ត​ពួក​គាត់​នឹង​ចាត់វិធានការ​ចំពោះ​ផ្លូវច្បាប់​ដោយ​មិន​មានការ​យោគយល់​នោះ​ឡើយ​។​

​ម្យា​ង​ទៀត​បើ​ជ្រាវ​ឃើញ​ថា​បុគ្គល​ទាំង​ពីរ​នោះ​បាន​ក្លែងបន្លំ​ឯកសារ​ភូត​កុហក​ នាយក​រដ្ឋមន្ត្រី​ តើ​ច្បាប់​ត្រូវ​គិត​បែប​ណា​ចំពោះ​បុគ្គល​នោះ​...?​ ជុំវិញ​ករណី​ខាងលើ​នេះ​ មិន​អាច​សុំ​ការ​បំភ្លឺ​ ពី​ភាគី​ម្ខាង​ទៀត​បាន​នោះ​ទេ​៕​ 

ចំនួនអ្នកទស្សនា

    20600717

  • ថ្ងៃនេះ13281
  • ម្សិលមិញ11441
  • សប្តាហ៍នេះ43111
  • ខែនេះ158261
  • ឆ្នាំនេះ158261
  • សរុប20600717