ព្រៃវែង៖ មីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤០ ទិវាកំណើតរណសិរ្យ សាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា២ធ្នូ ១៩៧៨-២ឆ្នូ ២០១៨ រណសិរ្យ សាមគ្គី អភិវឌ្ឍន៍មាតុភូមិ កម្ពុជា។
នាព្រឹកថ្ងៃ សុក្រ ៨រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត បានប្រារព្វ ខេត្តព្រៃវែង បានរៀបចំមីទ្ទិញអបអរ សាទរខួបអនុស្សាវរីយ៍ លើកទី៤០ និងកំណើតរណសិរ្យ សាមគ្គី អភិវឌ្ឍន៍មាតុភូមិ កម្ពុជា២ធ្នូ ១៩៧៨ ២ធ្នូ ២០១៨។
ពិធីជាប្រវត្តិសាស្ត្រនេះ ប្រារព្វធ្វើនៅស្នាក់គណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តនិងជាប្រធាន រណសិរ្យ សាមគ្គី អភិវឌ្ឍន៍មាតុភូមិ កម្ពុជាខេត្ត និងមានការចូលរួម មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រធាន អនុប្រធានមន្ទី និងមន្ត្រីរាជការជុំវិញខេត្ត សរុបប្រមាណ ៧០០ នាក់។
ក្នុងសន្តរកថា សម្តេច ពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធាន ក្រុមប្រឹក្សាជាតិ រណសិរ្យ សាមគ្គីអភិវឌ្ឍន៍មាតុភូមិ កម្ពុជា ក្នុងឱកាសមីទ្ទិញ អបអរសាទខួបអនុស្សាវរីយ៍ លើកទី៤០ ទិវាកំណើតរណសិរ្យ ២ធ្នូ អានដោយ ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត ដោយសារលិខិតរបស់សម្តេច អគ្គមហាពញាចក្រី បានលើកឡើងថា យើងប្រារព្វទិវានេះឡើង ក្នុងស្មារតីគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះវីរៈយុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានធ្វើពលីកម្ម ដ៏ធំធេងនៅគ្រប់សម័យកាល ដើម្បីភាពស្ថិតស្ថេរ គង់វង្យ រីកចម្រើន នៃទឹកដីមាតុភូមិ និងប្រជាជន យើងទាំងអស់គ្នា ចងចាំជានិច្ច និងចាត់ទុកថា រណសិរ្យ ជាបុព្វការី ពុំអាច បំភ្លេចបាន សមនឹងទិសស្លោក មានថ្ងៃ ២ធ្នូ ទើបមាន ៧មករា មាន៧មករា ទើបមាន អ្វីៗ ដូចសព្វថ្ងៃនេះ។
ថ្លែងទៅកាន់អង្គមីទ្ទិញទាំងមូល ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងថា៤០ឆ្នាំកន្លងមកនេះ ប្រជាជនគ្រប់រូប បានស្ថិតស្ថេរ រួមរស់ជាមួយគ្នា ក្នុងជួររណសិរ្យ ពុះពារឆ្លងកាត់ ឧបសគ្គតូចធំទាំងឡាង យ៉ាងអង្គអាច ខ្លាហាន បំផុត។ស្មារតី ២ធ្នូ ស្មារតី៧មករា ដែលបានចរឹសជាប់ក្នុងមនសិការ របស់ប្រជាជនយើង គ្រប់រូប បានប្រែក្លាយទៅជាកម្លាំង យ៉ាងធំធេងក្នុងការបង្កើតឡើងនូវសមិត្តិផលធំៗ នៃសង្គមជាតិ ឯកឧត្តម បន្តថា ឥឡូវនេះក្រោមពន្លឺ នៃសន្តិភាព និងសេរីភាព និងក្នុងជំហរ ក្តាប់នូវជោគ វាសនារបស់ខ្លួន យើងទាំងអស់គ្នា ជឿជាក់ថា និងគ្មានការកើតឡើងជាថ្មីទៀត នៅសោកនាកម្ម ដូចក្នុង អតីតកាលឡើយ។ឯកឧត្តម បានអំពាវនាវ ដល់មន្ត្រីរាជការ សមាជិកសមាជិការ ដ៏សកម្ម នៃរណសិរ្យ គ្រប់លំដាប់ថ្នាក់ សូមលើកកម្ពស់ ស្មារតីថែរក្សា សាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រកាន់ភ្ជាប់នូវ ប្រពៃណីស្នេហាជាតិ ផ្សារភ្ជាប់ជាមួយ ប្រជាជន ហើយខិតខំបញ្ចេញអស់កម្លាំងកាយចិត្ត ក្នុងការបំរើប្រទេសជាតិ តាមកម្ម វិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាយើង។ បន្ទាប់មកឯកឧត្តមក៏បានជូនវត្ថុអនុស្សាវរីយ៍ដល់ចាស់ព្រឹទ្ធាចារ្យ៕