លោកយាយ​អាយុ​៧៨​ឆ្នាំ​ ទុកចិត្ត​ប្អូនបង្កើត​និង​ក្មួយ​ដូច​ឲ្យ​មក​បោក​លុយ​អស់​១០​ម៉ឺន​ដុល្លារ​

03-December-2018 | ដោយ ពលមនសិការ

សៀមរាប​៖​ លោកយាយ​អាយុ​៧៨​ឆ្នាំ​ និង​ជា​ស្ត្រី​មេម៉ាយ​ អត់​មានកូន​ បាន​រៀបរាប់​ប្រាប់​អ្នកកាសែត​ ពី​ទុក្ខ​កង្វល់​របស់​គាត់​ កាលពី​ថ្ងៃ​ទី​០១​ ខែធ្នូ​ ឆ្នាំ​២០១៨​នេះ​ថា​ កាលពី​៤​ឆ្នាំ​មុន​ ឈ្មោះ​ថៃ​ វត្ត​លី​ ជា​ប្អូនស្រី​បង្កើត​ និង​បាន​ទុកចិត្ត​ជាងគេ​ ពេល​នោះ​គាត់​បាន​លក់​ផ្ទះ​ពី​ភ្នំពេញ​បាន​លុយ​ចំនួន​១២​ម៉ឺន​ដុល្លារ​ គាត់​ចែក​ឲ្យ​ចៅ​អស់​២​ម៉ឺន​ដុល្លារ​នៅ​សល់​១០​ម៉ឺន​ដុល្លារ​ ហើយ​ឈ្មោះ​ថៃ​ វត្ត​លី​ ជា​ប្អូន​បាន​លួងលោម​ឲ្យ​គាត់​ដាក់​លុយ​ទាំងអស់​ចូល​ក្នុង​កុង​ធានា​គារ​ របស់​ថៃ​ វត្ត​លី​ ដើម្បី​ងាយស្រួល​ក្នុង​ការ​ដក​លុយ​យក​មក​ចាយវាយ​ ព្រោះ​គាត់​ចាស់​ហើយ​មិន​ចេះ​។​ ពេល​នោះ​គាត់​ក៏​ត្រឡប់​មក​នៅផ្ទះ​ដែល​គាត់​ឲ្យ​លុយ​ធ្វើ​ពី​មុន​ស្ថិត​នៅ​ភូមិ​តាអោ​ក​ ឃុំ​ឈូក​ ស្រុក​ប្រាសាទ​សំបូរ​ព្រៃ​គុ​ហ៍​ ខេត្តកំពង់ធំ​ ក្នុង​ពេល​ទៅ​រស់នៅ​បាន​រយៈពេល​២​ទៅ​៣​ឆ្នាំ​។​

​គ្រានោះ​ប្អូន​ ឈ្មោះ​ថៃ​ វត្ត​លី​ បាន​លួងលោម​ ឲ្យ​គាត់​ទិញ​ដី​ធ្វើ​ផ្ទះ​ម៉ូតូ​ និង​ឡាន​ចំនួន​២​គ្រឿង​ ដាក់​ឈ្មោះ​ថៃ​ វត្ត​លី​ ទាំង​អស់ហើយ​ក៏​អស់​លុយ​នោះ​ដែរ​ ពេល​គាត់​សួរ​រក​លុយ​ ប្អូន​ឆ្លើយ​ថា​ របស់របរ​ទាំងអស់​ជា​របស់​វា​(​ប្អូនស្រី​)​គាត់​នៅ​សល់​អី​ទេ​។​ ពេល​នោះ​គាត់​ដឹង​ថា​ ប្អូន​ បោក​ គាត់​ក៏​ទៅ​ប្តឹង​នៅ​តុលាការខេត្ត​កំពង់ធំ​។​ តែ​ឈ្មោះ​ថៃ​ វត្ត​លី​ និង​កូន​ឈ្មោះ​ហ៊ា​ង​ ឡៃ​ស៊ី​ម​ ជា​គ្រូបង្រៀន​នៅ​នៅ​សាលា​កំពង់​ឈើទាល​ បាន​នាំ​គ្នា​រត់គេច​ខ្លួន​មិន​ចូល​មក​ដោះស្រាយ​ រយៈពេល​ជាង​១​ខែ​។​ ស្ត្រី​វ័យ​ចំណាស់​បន្ត​ថា​ ឡាន​ទី​១​ម៉ាក​ហា​យ​ឡែ​ន​ឌើ​ ឈ្មោះ​ថៃ​ វត្ត​ហ៍​ ជា​បងស្រី​បាន​សុំ​យក​ឡាន​ទៅ​លក់​រយៈពេល​៧​ខែ​ ហើយ​ពេល​យក​កាត​គ្រី​ឯកសារ​ឲ្យ​អ្នកទិញ​អស់​ តែ​គាត់​មិន​បាន​កាត់ឈ្មោះ​ពី​ប្អូន​ទេ​។​ ទើប​ឥឡូវនេះ​ឈ្មោះ​ថៃ​ វត្ត​លី​ បាន​ប្តឹង​នៅ​ក្រសួងមហាផ្ទៃ​ បក​មក​វិញ​ថា​ឈ្មោះ​ ឈ្មោះ​វត្ត​ហ៍​ (​បងស្រី​)​អាយុ​៧៨​ឆ្នាំ​ជា​អ្នក​លួច​ឡាន​យក​ទៅ​លក់​ទៅ​វិញ​។​​​ ករណី​នេះ​លោកយាយ​វត្ត​ហ៍​ បាន​សំណូមពរ​ឲ្យ​សមត្ថកិច្ច​និង​ស្ថាប័ន​តុលាការ​មេត្តា​ជួយ​រក​យុត្តិធម៌​ឲ្យ​គាត់​ផង​។​

លោកយាយ​បន្ត​ថា​ បើ​ប្អូន​ចង់​ដោះស្រាយ​គ្នា​មិន​ត្រូវ​រត់គេច​ខ្លួន​បែប​ហ្នឹង​ទេ​ គឺ​ត្រូវ​ចូលខ្លួន​ទៅ​តុលាការខេត្ត​កំពង់ធំ​ ដើម្បី​ដោះស្រាយ​គ្នា​ទៅ​។​​ លោកយាយ​សំណូមពរ​ឲ្យ​បងប្អូន​ណា​បានឃើញ​ភិនភាគ​ជន​ខាងលើ​មេត្តា​ផ្តល់​ដំណឹង​ឲ្យ​គាត់​ដោយ​ក្តី​អនុគ្រោះ​ផង​។​

​ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​ដែរ​ ភាគី​ដែល​រង​ការ​ចោទប្រកាន់​មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​០១​ខែធ្នូ​ ឆ្នាំ​២០១៨​នេះ​៕


ចំនួនអ្នកទស្សនា

    20602717

  • ថ្ងៃនេះ15281
  • ម្សិលមិញ11441
  • សប្តាហ៍នេះ45111
  • ខែនេះ160261
  • ឆ្នាំនេះ160261
  • សរុប20602717