កម្ពុជា​-​ឡាវ​ ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​បាន​កំណត់​ទិស​ដៅ​កិច្ច​សហប្រតិបត្តិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ សារធាតុ​ញៀន​ដែល​មាន​ឥទ្ធិពល​លើ​ប្រព័ន្ធ​សរសៃប្រសាទ​ និង​សារធាតុ​គីមី​ផ្សំ​

07-December-2018 | ដោយ ពលមនសិការ

​រៀង​ច័ន្ទ​៖​ ល្ងាច​ថ្ងៃ​ទី​៦​ ខែធ្នូ​ ឆ្នាំ​២០១៨​ ដោយ​យោង​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​រវាងរ​កម្ពុជា​ និង​ឡាវ​ ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ត្រួតពិនិត្យ​គ្រឿងញៀន​សារធាតុ​ញៀន​ដែល​មាន​ឥទ្ធិពល​លើ​ប្រព័ន្ធ​ប្រសាទ​ និង​សារធាតុ​គីមី​ផ្សំ​ដែល​បាន​ចុះ​ហត្ថ​ លេខា​កាលពី​ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​១៩៩៩​ និង​ផែនការ​សកម្មភាព​សហ​ ប្រតិបត្តិការ​ដែល​បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​២០០០​ កិច្ចប្រជុំ​ទ្វេភាគី​លើក​ទី​១៧​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ត្រួតពិនិត្យ​គ្រឿងញៀន​រវាងរ​កម្ពុជា​-​ ឡាវ​។​

​គណៈប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ​ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ ជួន​ សុវណ្ណ​ អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ និង​ជា​ប្រធាន​គណៈប្រតិភូ​ឡាវ​ដឹកនាំ​ដោយ​ ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ ស៊ុម​វ៉ា​ន់​ ថា​ម​ម៉ា​សិទ្ធ​ អនុរដ្ឋមន្ត្រី​នៃ​ក្រ​សូ​ង​សន្តិសុខ​សាធារណៈ​ និង​ស្នងការ​ត្រួតពិនិត្យ​គ្រឿងញៀន​និង​គ្រប់គ្រង​គ្រឿងញៀន​។​

​ឈរ​លើ​ស្មារតី​សាមគ្គីភាព​ មិត្តភាព​ សហប្រតិបត្តិការ​និង​ការ​យោគយល់​គ្នា​ដែល​ឆ្លុះ​ប​ញ្ជាំ​ង​ឲ្យ​ឃើញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ និង​ការ​ប្តេជ្ញា​ចិត្ត​របស់​ស្ថាប័ន​ត្រួតពិនិត្យ​គ្រឿងញៀន​នៃ​ប្រទេស​ទាំង​ពីរ​ជាមួយនឹង​ទស្សនៈ​នៃ​ការ​ពង្រឹង​សកម្មភាព​សហប្រតិបត្តិការ​ បន្ថែម​ទៀត​ស្រប​ ទៅ​តាម​ ខ្លឹម​ សារ​ នៃ​កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​១៩៩៩​ និង​ផែនការ​សកម្មភាព​នៃ​កិច្ច​សហប្រតិបត្តិការ​ ដែល​បាន​ចុះហត្ថលេខា​នៅ​ ឆ្នាំ​ ២០០០​។​

​ប្រឈម​មុខ​ទៅ​នឹង​សភាពការណ៍​ថ្មីៗ​ និង​ភាព​ស្មុគស្មាញ​នៃ​គ្រឿងញៀន​៖​ ការ​ផលិត​ ការ​ដាំ​ដុះ​ ការ​ច​ រាចរ​ និង​ការ​ប្រើ​បំពាន​គ្រឿងញៀន​ ទាំង​នៅ​ក្នុង​តំបន់​ និង​ក្នុង​ប្រទេស​យើង​ទាំង​ពីរ​ ពិសេស​ដើម្បី​ចូលរួម​ ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​ក្នុង​ការ​កសាង​បាន​នូវ​ "​សន្តិសុខ​សហគមន៍​ប្រឆាំង​នឹង​គ្រឿងញៀន​ខុសច្បាប់​"​ពី​ឆ្នាំ​២០១៦-២០២៥​ ក​ម្ព​ជា​-​ឡាវ​បាន​ដាក់​នូវ​ទិស​ដៅ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១៩៖
១.​ ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ ឯកភាព​គ្នា​ឱ្យ​មានការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ចែករំលែក​ព័ត៌មាន​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​អាជ្ញាធរ​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ នៃ​ប្រទេស​ទាំង​ពីរ​ពាក់ព័ន្ធ​នឹង​ករណី​ផលិត​ ដាំ​ដុះ​ ចរាចរ​ និង​ការ​ប្រើ​បំពាន​នៃ​គ្រឿងញៀន​។​
២.​ពង្រឹង​ការ​អនុវត្ត​ច្បាប់​តាម​ព្រំដែន​ដោយ​ផ្អែក​ទៅ​លើ​ច្បាប់​ បទបញ្ញត្តិ​ នៃ​ច្បាប់​គ្រឿងញៀន​គាំទ្រ​ដល់​ការ​ស៊ើបអង្កេត​ករណី​ពាក់ព័ន្ធ​និង​គ្រឿងញៀន​ធានា​បាន​ដល់​ការ​ពង្រឹង​ កិច្ច​សហប្រតិបត្តិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ដោយ​រៀបចំ​កិច្ចប្រជុំ​ឱ្យ​បាន​ទៀងទាត់​ទាំង​ថ្នាក់​ស្រុក​ និង​ថ្នាក់​ខេត្ត​ តាម​ការ​ប្តូរ​វេន​។​
៣.​ ការ​ពង្រឹងសមត្ថភាព​មន្ត្រី​ការិយាល័យ​ទុំនាក់ទំនង​ព្រំដែន​ BLO​ នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​ ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​គ្នា​ធ្វើការ​ចែករំលែក​បទ​ពិសោធន៍​ ក៍​ដូច​ជា​ការ​ ស្វែងរក​ការ​ គាំទ្រ​ជា​សម្ភារៈ​ និង​ការ​បណ្តុះបណ្តាល​ពី​ដៃគូ​អភិវឌ្ឍន៍​នានា​។​
៤.​ បង្កើត​ភូមិ​-​ឃុំ​ និង​សាលារៀន​គ្មាន​គ្រឿងញៀន​នៅ​តាម​ព្រំដែន​គាំទ្រ​គំនិត​ផ្តួចផ្តើម​ក្នុង​ការ​បង្កើត​ភូមិ​-​ឃុំ​ និង​សាលារៀន​គ្មាន​ គ្រឿងញៀន​នៅ​តាម​តំបន់​ព្រំដែន​ នៃ​ប្រទេស​ទាំង​ពីរ​ក្នុង​នោះ​ត្រូវ​ធ្វើការ​ណែនាំ​ដល់​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​ឱ្យ​យកចិត្តទុកដាក់​អនុវត្តន៍​តាម​គំនិត​ផ្តួចផ្តើម​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ និង​ដោយ​បំផុស​ឲ្យ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។​
៥.​ ការ​ផ្លាស់​ប្តូរ​គណប្រតិភូ​ប្រចាំឆ្នាំ​២០១៩​ ដើម្បី​ធ្វើការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​លើ​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​។​
៦.​ ពង្រឹង​ការ​យល់​ដឹង​ពី​គ្រឿងញៀន​ ដោយ​លើកកម្ពស់​ជីវភាព​ប្រជាជន​របស់​ប្រទេស​ទាំង​ពីរ​ដែល​រស់នៅ​តាម​បណ្តោយ​ព្រំដែន​និង​ផ្សព្វផ្សាយ​បង្កើន​ការ​យល់​ដឹង​ដល់​ប្រជាពលរដ្ឋ​ពី​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​ និង​ពី​គ្រោះថ្នាក់​ដែល​បង្ក​ដោយ​គ្រឿងញៀន​ ។​
៧.​ ឯកភាព​គាំទ្រ​គម្រោង​សុវត្ថិភាព​ទន្លេមេគង្គ​ ដើម្បី​ទប់ស្កាត់​ការ​ចរាចរ​គ្រឿងញៀន​ និង​សារធាតុ​គីមី​ផ្សំ​ចូល​ក្នុង​តំបន់​ផលិត​ ៕

ចំនួនអ្នកទស្សនា

    20600087

  • ថ្ងៃនេះ12651
  • ម្សិលមិញ11441
  • សប្តាហ៍នេះ42481
  • ខែនេះ157631
  • ឆ្នាំនេះ157631
  • សរុប20600087