ជនសង្ស័យ​ប្រុស​ស្រី​០៤​នាក់​ ត្រូវ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បញ្ជូន​ទៅ​តុលាការ​

10-December-2018 | ដោយ ពលមនសិការ

​សៀមរាប​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​១០​ ខែធ្នូ​ ឆ្នាំ​២០១៨​ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការ​ខេត្តសៀមរាប​បាន​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​៤​នាក់​ ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ពាក់ព័ន្ធ​ករណី​រក្សា​ទុក​ ជួញដូរ​ និង​ចាត់ចែង​ឲ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

សូម​បញ្ជាក់​ថា​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​ ០១​កើត​ ខែ​មិគសិរ​ ឆ្នាំច​ សំរឹទ្ធ​ស័ក​ ព​.​ស​២៥៦២​ ត្រូវ​នឹង​ ថ្ងៃ​ទី​០៨​ ខែ​ ធ្នូ​ឆ្នាំ​ ២០១៨​ វេលា​ម៉ោង​០៧​និង​១៥​នាទី​នៅ​ចំណុច​ភូមិ​ចុង​កៅស៊ូ​ សង្កាត់​ស្ល​ក្រាម​ ក្រុង​ខេត្ត​សៀម​។​

មន្ត្រី​នគរបាល​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ទី​១-​ឈ្មោះ​ កែវ​ សុ​វ​ណ្ណា​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​ ១៩៩១​ មុខរបរ​ពិតប្រាកដ​ ទីលំនៅ​ភូមិ​ចុង​កៅស៊ូ​ សង្កាត់​ស្ល​ក្រាម​ ក្រុង​ខេត្ត​សៀម​ រាប​ (​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​),​ទី​២-​ឈ្មោះ​ ត្រឹម​ សំណាង​ ភេទ​ប្រុស​ ឆ្នាំ​កំ​​ណើ​ត​២០០៤​ មុខរបរ​មិន​ពិតប្រាកដ​ ទីលំនៅ​ភូមិ​ចុង​កៅស៊ូ​ សង្កាត់​ស្ល​ក្រាម​ ក្រុង​/​ខេត្តសៀមរាប​ (​ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​),​ និង​ទី​៣-​ឈ្មោះ​ រ៉ាត់​ សុ​ភី​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​ ២០០២​ មុខរបរ​មិន​ប្រាកដ​ ទីលំនៅ​ភូមិ​ចុង​កៅស៊ូ​ សង្កាត់​ស្ល​ក្រាម​ ក្រុង​/​ខេត្តសៀមរាប​ (​ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​)​ និង​ទី​៤-​ឈ្មោះ​ សាត​ អេ​ង​ស៊ី​ម​ ភេទ​ស្រី​ ឆ្នាំ​កំណើត​ ១៩៩១​ មុខរបរ​មិន​ពិតប្រាកដ​ ទីលំនៅ​ភូមិ​ចុង​កៅស៊ូ​ សង្កាត់​ស្ល​ក្រាម​ ក្រុង​/​ខេត្តសៀមរាប​ (​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​)​។​ វត្ថុ​តាង​ដកហូត​រួម​មាន​៖​ ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​ ០៧​កញ្ចប់​ស្មើនឹង​ទម្ងន់​៨,៧​ ក្រាម​ទម្ងន់​សុទ្ធ​ និង​ទូរស័ព្ទ​ដៃ​ចំនួន​ ០១​គ្រឿង​ ៕

ចំនួនអ្នកទស្សនា

    20600647

  • ថ្ងៃនេះ13211
  • ម្សិលមិញ11441
  • សប្តាហ៍នេះ43041
  • ខែនេះ158191
  • ឆ្នាំនេះ158191
  • សរុប20600647