ភ្នំពេញ៖ លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញបានដឹកនាំកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៥នាក់ ករណីប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ប្រតិបត្តិការខាងលើបានធ្វើឡើងនៅផ្លូវលេខ១៣ ភូមិ១២ សង្កាត់ផ្សារថ្មី៣ វេលាម៉ោង១០នឹង៣០ នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨។
លោកអធិការបន្តថាជនសង្ស័យទាំង៥នាក់រួមមានៈទី១-ឈ្មោះ សួន សុខចំរើន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១០៩ ផ្លូវ១៣០ សង្កាត់ផ្សារចាស់(ជួញដូរគ្រឿងញៀន, ទី២-ឈ្មោះ ហម ឆដា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១០៥ ផ្សារដឹហ្គោ សង្កាត់អូរឫស្សី ខណ្ឌ៧មករា (ជួញដូរគ្រឿងញៀន), ទី៣-ឈ្មោះ ជា សំរេច ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ (ប្រើប្រាស់គ្រឿងញៀន), ទី៤-ឈ្មោះ តុប វុធ្ធី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៨៤ ផ្លូវ១០៧ ភូមិ០៤ សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា (ប្រើប្រាស់គ្រឿងញៀន) និងទី៥-ឈ្មោះ ម៉ុច ចន្ទតារ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារថ្មី៣ (ប្រើប្រាស់គ្រឿងញៀន)។
វត្ថុតាងចាប់យករួមមានៈ ក្រាមពណ៌សថ្លា(គ្រឿងញៀន)ចំនួន ៣៤កញ្ចប់ (ធំចំនួន០២កញ្ចប់, តូច៣២កញ្ចប់,ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១,ឧបករណ៍ប្រើប្រាស់សម្រាប់សេពគ្រឿងញៀនមួយចំនួន, ថង់សម្រាប់ច្រកគ្រឿងញៀនធ្វើសកម្មភាព មួយចំនួន, ដាវកែច្នៃចំនួន 0១ដើម។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីសាកសួរ ចម្លើយបន្តស្រាវជ្រាវរកបក្ខពួកនិង ក្រុមដទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី ៕