កម្លាំង​នគរបាល​ខណ្ឌដូនពេញ​ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ពាក់ព័ន្ធ​ករណី​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​

11-December-2018 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ កម្លាំង​នគរបាល​ខណ្ឌដូនពេញ​ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ពាក់ព័ន្ធ​ករណី​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​(​ដាវ​)​ កាលពី​ថ្ងៃ​ទី​១០​ ខែធ្នូ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​២០​និង​៣០​នាទី​ នៅ​ចំណុច​ ផ្លូវ​ ព្រះ​ស៊ី​សុ​វ​ត្តិ​ កែង​ផ្លូវ​លេខ​១០៤​ ភូមិ​ទី​៨​ សង្កាត់​វត្ត​ភ្នំ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។​

​លោក​វរសេនីយ៍ឯក​ ទៀង​ ច័ន្ទ​សារ​ អធិការ​នគរបាល​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ទី​១-​ឈ្មោះ​ សែ​ម​ សារី​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មករ​រោងចក្រ​ក្រុមហ៊ុន​ផលិត​ក្តា​កុង​ប្លា​កេ​ ស្នាក់​នៅ​ក្នុង​ក្រុមហ៊ុន​ផ្លូវជាតិ​លេខ​៦A​ សង្កាត់​ព្រែក​លាភ​ ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​ ទី​២-​ឈ្មោះ​ សុខ​ ប៉េង​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មករ​រោងចក្រ​ក្រុមហ៊ុន​ផលិត​ក្តា​កុង​ប្លា​កេ​ ស្នាក់​នៅ​ក្នុង​ក្រុមហ៊ុន​ ផ្លូវជាតិ​លេខ​៦A​ សង្កាត់​ព្រែក​លាភ​ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​។​ ​វត្ថុ​តាង​ចាប់​យកៈ​មាន​ដាវ​ចំនួន​០១​ និង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​NEX​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ តាកែវ​1O-8986​។​

​លោក​អធិការ​បន្ត​ថា​ កាលពី​ថ្ងៃ​ទី​១០​ ខែធ្នូ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​២០​និង​៣០​នាទី​ កម្លាំង​ល្បាត​របស់​ផ្នែក​យុត្តិធម៌​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វត្ត​ភ្នំ​ ល្បាត​តាម​ដងផ្លូវ​រហូត​ដល់​ចំណុច​ផ្លូវ​ព្រះ​ស៊ី​សុ​វ​ត្តិ​ កែង​ផ្លូវ​លេខ​១០៤​សង្កាត់​វត្ត​ភ្នំ​ ខណ្ឌដូនពេញ​ បានឃើញ​ជនសង្ស័យ​ចំនួន​០២​នាក់​ ជិះ​ម៉ូតូ​មួយ​គ្រឿង​តាម​ផ្លូវ​ព្រះ​ស៊ី​សុ​វ​ត្តិ​ ពី​ទិស​ខាងត្បូង​មក​ទិស​ខាងជើង​ដោយ​មានការ​សង្ស័យ​កម្លាំង​យើង​បាន​ហៅ​អោយ​ឈប់​ ត្រួតពិនិត្យ​រក​ឃើញ​ដាវ​ចំនួន​០១​ដាក់​នៅ​ក្រោម​កែប​ ម៉ូតូ​ម៉ាក​NEX​ ពណ៌​ក្រហម​ ហើយ​កម្លាំង​យើង​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់​ រួម​ជាមួយ​វត្ថុ​តាង​ដាវ​យក​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​ ប្រើប្រាស់​វិធានការ​សួរ​ចម្លើយ​រក​បក្ខពួក​ និង​សកម្មភាព​បាន​ប្រព្រឹត្ត​កន្លង​មក​និង​កសាង​សំនុំរឿង​តាម​និ​តិ​វិធី​ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទា​ទោ​តាម​ផ្លូវច្បាប់​ ៕


ចំនួនអ្នកទស្សនា

    20599897

  • ថ្ងៃនេះ12461
  • ម្សិលមិញ11441
  • សប្តាហ៍នេះ42291
  • ខែនេះ157441
  • ឆ្នាំនេះ157441
  • សរុប20599897