កំពង់ធំ៖ ជារៀងរាល់លើកអោយតែភរិយា តែងខ្លួន ដើម្បីចូលរួមពិធីនានា ស្វាមីដែលត្រូវជាជនសង្ស័យតែងតែផឹកស៊ីរករឿងជាប្រចាំលុះយប់ថ្ងៃព្រហស្បតិ៍ ៦កើត ខែ មិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង២០ និង៣០នាទី មានករណីឃាតកម្ម នៅផ្ទះឈ្មោះ ហេង សុវណ្ណារ៉ា (ហៅឡឹង)នៅ ភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានប្រើប្រាស់កាំភ្លើងខ្លីម៉ាករឡូ បាញ់សម្លាប់ប្រពន្ធរបស់ខ្លួនឈ្មោះ ស៊ុន ពៅ បន្ទាប់ មកបានបាញ់សម្លាប់ខ្លួនឯង។
ជនល្មើសជាប្តីឈ្មោះហេង សុវណ្ណារ៉ា អាយុ ៤៧ ឆ្នាំមុខរបរលក់បាយ គុយទាវ នឹងលាងរថយន្ត ស៊ីឈ្មោះពិការ វ៉ាន់ ធី កងពលតូចអន្តរាគមន៍លេខ១២ ឈរជើងនៅអានសេះខេត្តព្រះវិហារ បច្ចុប្បន្នជាអតីតយុទ្ធជន។ សពប្រពន្ធឈ្មោះ ស៊ុន ពៅ អាយុ៣៧ឆ្នាំ មុខរបរលក់បាយ គុយ លាងរថយន្ត។
សភាពរឿងហេតុតាមការបំភ្លឺរបស់សាក្សីឈ្មោះម៉ម ស៊ុយ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរលាងរថយន្ត អោយជនរងគ្រោះនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០១៨ វេលាម៉ោង១៨និង៣០នាទី ខ្លួនបានអង្គុយផឹកស្រា ជាមួយជនសង្ស័យហេង សុវណ្ណារ៉ា នឹងមានកូនស្រីរបស់គាត់ឈ្មោ រចនា អាយុប្រហែល០៦ឆ្នាំ នៅក្នុងហាងលក់គុយទាវមុខផ្ទះកើតហេតុចម្ងាយ ១០ម៉ែត្រពីបន្ទប់កើតហេតុ។ ចំណែកឯកូនប្រុសរបស់គាត់ឈ្មោះហេង ដេវីត ភេទប្រុស អាយុ២១ឆ្នាំ នៅដេកក្នុងបន្ទប់ម្នាក់ឯងក្នុងផ្ទះកើតហេតុ។ ឯឈ្មោះ ស៊ុន ពៅ ជាប្រពន្ធបានទៅហូបការបាត់ហើយមិនដឹងហូបនៅកន្លែងណាទេ រហូតដល់ម៉ោង១៩ខែឆ្នាំដដែលឈ្មោះ រចនា បានយកទូរស័ព្ទរបស់ឈ្មោះ ហេង សុវណ្ណារ៉ា តេទៅម្ដាយ ស៊ុន ពៅ តែពុំមានការឆ្លើយតប។ កន្លះម៉ោងក្រោយមកជនរងគ្រោះ ស៊ុន ពៅ មិនឃើញត្រឡប់មកវិញទេ កូនបានយកទូរស័ព្ទចុចទៅជាច្រើនដងតែម្ដាយមិនទទូល។ បន្ទាប់មក ហេង សុវណ្ណារ៉ា ជាប្ដីមានយកទូរស័ព្ទតេទៅម្ដងតែ ស៊ុន ពៅ ជាប្រពន្ធមិនទទូល លុះរយៈពេល១ម៉ោងក្រោយមកទើបឃើញស៊ុន ពៅ ត្រឡប់មកផ្ទះវិញចុះពីលើរថយន្តតែម្នាក់ឯង ហើយនិយាយទៅកាន់ ហេង សុវណ្ណារ៉ា ថាខ្លាចអញមិនស្គាល់ផ្ទះ សុវណ្ណារ៉ាឆ្លើយតបថា កូនស្រី រចនា ជាអ្នកតេទូរស័ព្ទទៅទេ និយាយរួច ស៊ុន ពៅ ក៏ដើរចូលទៅក្នុងបន្ទប់ មួយសន្ទុះក្រោយកប្ដីក៏ដើរចូលទៅតាម ពេលនោះរូបខ្លូនមិនហ៊ានចូលទៅមើលទេនៅក្នុងបន្ទប់មានប្ដី ប្រពន្ធនឹងកូនស្រី ភ្លាមនោះខ្លួនក៏បានឮសំលេងឈ្លោះគ្នាខ្លាំងៗនឹងឃើញពូ ហេង សុវណ្ណារ៉ា ដើរចេញពីរបន្ទប់ទៅបន្ទប់មួយផ្សេងទៀត រួចត្រឡប់ទៅឈ្លោះគ្នាវិញស្រាប់តែឮសំឡេងផ្ទុះកាំភ្លើងចំនួន៣ទៅ៤គ្រាប់ ឮបែបនេះខ្លូនក៏បានរត់ចេញទៅក្រៅ ខណៈបានសំឡេងកូនប្រុសស្រែកថាប៉ាៗ។បន្ទាប់មកកូនប្រុសបានចេញមកក្រៅអោយពួកខ្លូនហៅឡានពេទ្យ ភ្លាមនោះខ្លូនក៏បានរត់ចូលទៅមើលឃើញ ហេង សុវណ្ណារ៉ា ដួលនៅមុខបន្ទប់ធ្លាយក្បាលហូរឈាមហើយខ្លូនក៏ជួយលើកយកទៅដាក់លើរថយន្តដឹកពេទ្យ។
តាមការបំភ្លឺ របស់ឈ្មោះ ហេង ដេវីត ភេទប្រុស អាយុ២១ឆ្នាំ ត្រូវជាកូនបង្កើតបានរៀបរាប់អោយដឹងថា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ម៉ោង៨ ខ្លួនបានទៅរៀនជាងជួសជុលរថយន្តដូចសព្វដងនិងហូបបាយថ្ងៃត្រង់នៅកន្លែងជួសជុលមិនបានត្រឡប់មកផ្ទះទេលុះម៉ោង១៧និង ២០នាទី ទើបត្រឡប់មកផ្ទះតែមិនបានចូលហួសទៅលេងនៅការាសរថយន្តរបស់ឈ្មោះ រិទ្ធ ប្រហែល១៥នាទី ទើបចូលផ្ទះ ពេលដល់បានឃើញឪពុកអង្គុយលើតុក្នុងហាងលក់បាយដូចសព្វដង ខ្លួនក៏ចូលទៅក្នុងបន្ទប់ហើយក៏ដេកលេងទូរស័ព្ទរហូតជិតងងុយដេកស្រាប់តែឮសូរសំឡេងផ្ទុះកាំភ្លើងពេលនោះខ្លួនក៏បានរត់ចេញទៅមើលស្រាប់ឃើញឪពុកនឹងម្ដាយប្រតាយជ្រោងដៃដាក់គ្នានៅមុខបន្ទប់គាត់ ភ្លាមនោះខ្លួន ក៏បានទៅចាប់អោបឪពុកពីក្រោយស្រាប់ឮសំឡេងផ្ទុះមួយគ្រាប់ទៀតទើបដឹងថាឪពុកបាញ់ខ្លួនឯងចំក្បាលរួចខ្លួនបានដាក់ឪពុកទៅលើឥដ្ឋការូហើយក៏បានស្ទុះទៅមើលម្ដាយឃើញគាត់មានសំឡេងក្រតៗហើយខ្លួនក៏បានលើកបីដាក់លើរថយន្តផ្ទាល់ខ្លួនដឹកទៅពេទ្យ ពេលដល់មន្ទីពេទ្យគេបានប្រាប់ថាគាត់បានស្លាប់បាត់ទៅហើយ។ កន្លងមកឪពុកម្ដាយរបស់ខ្លួននិយាយមិនដែលចុះសម្រុងគ្នាម្ដាយតែងតែនិយាយពាក្យគំហគដាក់ឪពុក។
បន្ទាប់មកពីហេតុការណ៍កើតឡើងដោយមានការសម្របសម្រួលនិតិវិធី ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានបញ្ជាផ្ទាល់ ដល់លោកឧត្តមសេនីយ៍ត្រី ទិត សំំណាង ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានដឹកនាំមន្ត្រីនគរបាលការិយាល័យជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន នឹងអាជ្ញាធរដែនដីបានចុះដល់កន្លែងកើតហេតុ បានប្រមូលបានវត្ថុតាងអាវុធខ្លីចំនួន ០១ ដើម ម៉ាករ៉ូឡូលេខ ៣៨S WS,PLនៅជាប់នឹងអាវុធមានបន្សល់សំបកគ្រាប់ចំនួន ៥ សំបកពណ៍ទឹកប្រាក់នឹងគ្រាប់មិនទាន់បាញ់ចំនួនមួយគ្រាប់,បន្សល់ក្បាលគ្រាប់ចំនួនមួយពណ៌ទឹកប្រាក់ខូចទ្រង់ទ្រាយ។
មន្ត្រីជំនាញបានពិនិត្យ សាកសព សាកសពជនសង្ស័យជាប្ដីឈ្មោះ ហេង សុវណ្ណារ៉ា មានស្លាកកស្នាមត្រូវគ្រាប់កាំភ្លើងចំនួនមួយគ្រាប់ ស្នាមគ្រាប់ចូលលើសៀតផ្កាជាប់គុម្ពត្រចៀកស្ដាំបែករាងជាផ្កាយមានស្នាមរំសេវរោលខ្មៅនៅជុំវិញមុខរបួស នឹងស្នាមគ្រាប់ចេញមួយកន្លែងនៅលើក្បាលខាងក្រោយផ្នែកខាងឆ្វេងរាងទ្រវែង។ នៅលើក្បាលដងខ្លូននឹងដៃប្រលាក់ពាសពេញទៅដោយឈាមត្រូវបនកូនជូតសម្អាត។
សពប្រពន្ធឈ្មោះ ស៊ុន ពៅ មានស្នាមត្រូវគ្រាប់កាំភ្លើងចំនួនពីរគ្រាប់ ស្លាកស្នាមគ្រាប់ចូលចំនួន ០១គ្រាប់នៅលើដើមដោះខាងឆ្វេងមុខរបួសរាងមូលមានស្នាមរោលផ្សែងរំសេវពណ៍ខ្មៅស្នឹមៗជុំវិញមុខរបួសនឹងមានស្នាមគ្រាប់ចេញនៅផ្នែកខ្មងខាងឆ្វេងក្រោមឆ្អឹងស្លាបប្រចៀវស្នាមរបួសរាងទ្រវែងនិងស្នាមគ្រាប់ចូលចំនួនមួយគ្រាប់នៅលើបាទដៃស្ដាំមុខរបួសមានរាងទ្រវែងនៅជុំវិញមុខរបួសមានស្នាមរោលដោយផ្សែងរំសេវពណ៍ខ្មៅនៅជុំវិញ នឹងមានស្នាមគ្រាប់ចេញមួយកន្លែងលើខ្នងដៃជាប់ភ្នែកគោលរាងមូលនឹងជាផ្កាយ។
ចំពោះអាវុធខាងលើនេះជនសង្ស័យបានលាក់ទុកជាយូរមកហើយ តាំងពីខ្លួននៅបំរើការងារកងទ័ពមកម្លេះ។ រហូតនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០១៨ មន្ត្រីជំនាញ យើងស្រាវជ្រាវបំពេញនិតិវិធីជាបន្ត។ សាកសពបានប្រគល់ជូនបងប្អូនធ្វើបុណ្យតាមប្រពៃណី ៕