កំពង់ធំ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូក្នុងទិសដៅបញ្ច្រាសទិសគ្នា។ ឧបទ្ទវហេតុខាងលើបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍០៦កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៩និង២០នាទី លើកំណាត់ផ្លវលំក្រាលគ្រូសក្រហម ភូមិអូរពកសាមគ្គី ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ ភ្នំពេញ 3C-6818 បើកបដោយឈ្មោះ កុច សារិន ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិ-ឃុំកើតហេតុខាងលើ(គេចខ្លួន) ពេលមកដល់កន្លែងកើតហេតុបានបុកម៉ូតូមួយគ្រឿងម៉ាក ហុងដាវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ថោង ស៊ិន ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិជាំស្វាយ ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ(ស្លាប់នៅកន្លេងកើតហេតុ)(មិនពាក់មួកសុវត្ថិភាព)។
មន្ត្រីនគរបាលដដែលបន្តថា មូលហេតុបឋមបង្កដោយអ្នកបើកបររថយន្តបើកបរមិនប្រកាន់ស្តាំ និងមានល្បឿនលឿន។ ក្រោយកើតហេតុកម្លាំងជំនាញបានវាស់វែងយកមធ្យោយបាយពាក់ព័ន្ធមករក្សាទុកនៅអធិការស្រុកសណ្តាន់ ដើម្បីដោះស្រាយតាមនីតិវិធី ៕