កម្លាំង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ ករណី​លួច​ម៉ូតូ​

15-December-2018 | ដោយ ពលមនសិការ

ព្រះ​សីហ​នុ​៖​ កម្លាំង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ ករណី​លួច​ម៉ូតូ​ កាលពី​នៅ​ថ្ងៃ​ទី​៧​ ខែធ្នូ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​២៣​និង​៥០​នាទី​ ស្ថិត​នៅ​ចំណោទ​រ៉ា​ ភូមិ​៣​ សង្កាត់​៣​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។​

​លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា​មាន​ជនសង្ស័យ​០៣​នាក់​ មិន​ស្គាល់​អត្តសញ្ញាណ​ បាន​ធ្វើ​សកម្មភាព​ កាច់​បំបែក​សោរ​លួច​យក​ម៉ូតូ​ របស់​ជន​រង​គ្រោះ​ ដែល​ចត​ទុក​នៅ​ខាង​មុខ​ផ្ទះ​ រួច​គេចខ្លួន​បាត់​។​ បន្ទាប់​ពី​ទទួល​បាន​បណ្តឹង​របស់​ជន​រង​គ្រោះ​ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ​ បាន​ស្រាវ​ជាវ​យ៉ាង​យកចិត្តទុកដាក់​ រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ និង​បក្ខពួក​សរុប​ចំនួន​៤​នាក់​។​

​ជន​រង​គ្រោះ​ឈ្មោះ​ SONG​ XIAO​ FONG​ ភេទ​ប្រុស​ អាយុ​ ៣០​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ បុគ្គលិក​កាស៊ីណូ​ ស្នាក់​នៅ​ ភូមិ​១​ សង្កាត់​៣​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។​
​សម្ភារៈ​បាត់បង់​៖​ លិខិតឆ្លងដែន​០១​ច្បាប់​ (​ទុក​ក្រោម​កែបម៉ូតូ​),​ ម៉ូតូ​ ០១​គ្រឿង​ ម៉ាក​អ៊ែ​រ​ប្លែ​ត​ ស៊េរី​ឆ្នាំ​២០១២​ ពណ៌​ក្រហម​-​ខ្មៅ​ ស្លាក​លេខៈ​ ព្រះ​សីហ​នុ​ 1D-9887​។​

​លោកស្នងការ​បន្ត​ថា​ជនសង្ស័យ​ទាំង​៤​នាក់​រួម​មាន​ទី​១-​ឈ្មោះ​ ឈិ​ត​ ប៊ុ​ន​យូ​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ មុខរបរ​ ជាង​ធ្វើ​ឡាន​ មាន​ទីលំនៅ​ ភូមិ​៥​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ (​ជន​ដៃដល់​កាច់​បំបែក​សោរ​លួច​យក​ម៉ូតូ​),​ ទី​២-​ឈ្មោះ​ ទេព​ ដា​ ភេទ​ប្រុស​ អាយុ​ ១៩​ឆ្នាំ​ មុខរបរ​ មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ មិន​ពិតប្រាកដ​(​សហចារី​),​ ទី​៣-​ឈ្មោះ​ សំ​ ចិ​ត្រា​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅ​ ភូមិ​៦​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ (​សហចារី​)​ និង​ទី​៤-​ឈ្មោះ​ ទិ​ត​ វាចា​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅ​ក្រុម​១៧​ ភូមិ​៥​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​(​ជន​សមគំនិត​ចេញ​មុខ​ធានា​យក​ម៉ូតូ​ទៅ​លក់​)​។​

​វត្ថុ​តាង​ចាប់​យក​បាន​៖​សោរ​ច្នៃ​សម្រាប់​កាច់​បំបែក​សោរ​ម៉ូតូ​ ០១,​ ទួ​ឡឺ​វី​ស​ចំនួន​០៤(​ធំ​០១,​តូច​០៣),​សោរ​លេខ​១០​ ចំនួន​០២,​ផ្លែរ​ទួ​ឡឺ​វី​ស​០១,​កន្ត្រៃ​០១,​កូន​កាំ​ប៉ិត​ចុច​០១,​វិទ្យុទាក់ទង​០១,​ម៉ូតូ​ ០១​គ្រឿង​ ម៉ាក​អ៊ែ​រ​ប្លែ​ត​ ស៊េរី​ឆ្នាំ​២០១៦​ ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​ មាន​លេខ​តួ​ និង​លេខ​ម៉ាស៊ីនៈ​១១៤១៥៨៦(​ ផល​នៃ​អំពើ​ទុច្ចរិត​ ),​ម៉ូតូ​ ០១​គ្រឿង​ ម៉ាក​អ៊ែ​រ​ប្លែ​ត​ ស៊េរី​ឆ្នាំ​២០១៥​ ពណ៌​មាស​ គ្មាន​ស្លាក​លេខ​ មាន​លេខ​តួ​ និង​លេខ​ម៉ាស៊ីនៈ​០០៩៨០៤១(​ ផល​នៃ​អំពើ​ទុច្ចរិត​ ),​ម៉ូតូ​ ០១​គ្រឿង​ ម៉ាក​អ៊ែ​រ​ប្លែ​ត​ ស៊េរី​ឆ្នាំ​២០១៤​ ពណ៌​ស​ គ្មាន​ស្លាក​លេខ​ មាន​លេខ​តួ​ និង​លេខ​ម៉ាស៊ីនៈ​៥០២៦០៣០​ (​ផល​នៃ​អំពើ​ទុច្ចរិត​)​។​ បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​ ៕

ចំនួនអ្នកទស្សនា

    20601457

  • ថ្ងៃនេះ14021
  • ម្សិលមិញ11441
  • សប្តាហ៍នេះ43851
  • ខែនេះ159001
  • ឆ្នាំនេះ159001
  • សរុប20601457