ព្រះសីហនុ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុបានឃាត់ខ្លួន ករណីលចោរកម្ម លួចកាច់បំបែកសោរម៉ូតូ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៧ និង៣០នាទី នៅចំណុចមុខក្លឹបឆេះ ជាប់កាស៊ីណូជិនប៉ី ស្ថិតនៅក្រុមទី១១ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
មន្ត្រីនគរបាលខេត្តព្រះសីហនុបានឲ្យដឹងាថាជនសង្ស័យឈ្មោះ នុត ប៊ុនថន ហៅខ្មៅ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ (ធ្លាប់ជាប់ពន្ធនាគារ)ជាមុខសញ្ញាសកម្មលួចឆក់ស្នាក់នៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។
វត្ថុតាងចាប់យក៖ សោរច្នៃសំរាប់កាច់បំបែកសោរម៉ូតូ០២,សោរលេខ៨ ចំនួន០១, សោរអូរតូចំនួន០១,ក្បាលសោរលេខ៨ ចំនួន០១, ម៉ូតូ ០១គ្រឿង ម៉ាក ស្កុបពី ស៊េរីឆ្នាំ២០១៨ ពណ៌ស មានលេខតួ និងលេខម៉ាស៊ីនៈ ១៥៩០១១៤៥ និងស្លាកលេខៈ ភ្នំពេញ 1HD-1492 កាច់ដាក់ក្រោមកែប (ផលនៃអំពើទុច្ចរិត), ម៉ូតូ ០១គ្រឿង ម៉ាក PCX ស៊េរីឆ្នាំ២០១១ ពណ៌ស គ្មានស្លាកលេខ មានលេខតួ និងលេខម៉ាស៊ីនៈ២១១៧៩១៧ ( ម៉ូតូជិះធ្វើសកម្មភាព )។
ជនសង្ស័យរូបនេះបានជិះម៉ូតូរបស់គេម៉ាក PCX ស៊េរីឆ្នាំ២០១១ ពណ៌ស គ្មានស្លាកលេខ ទៅចតទុកចោលនៅផ្លូវកែងសាលាកម្មករ បន្ទាប់មកគេបានចូលទៅកាច់បំបែកសោរលួចយកម៉ូតូរបស់ជនរងគ្រោះម៉ាក ស្កុបពី ពណ៌ស ស្លាកលេខៈ ភ្នំពេញ 1HD-1492 មានលេខតួ និងលេខម៉ាស៊ីនៈ ១៥៩០១១៤៥ ដែលចតទុកនៅមុខក្លឹបឆេះជាប់កាស៊ីណូជិនប៉ី ពេលយកម៉ូតូបានហើយ ជនសង្ស័យរូបនេះបានជិះគេចខ្លួន រួចកាច់ស្លាកលេខម៉ូតូ ទុកក្រោមកែប ក្នុងខណៈពេលដែលគេកំពុងជិះម៉ូតូគេចខ្លួន ក៏ត្រូវសមត្ថកិច្ចយើងស្ទាក់ចាប់បានតែម្តង។ បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕