បន្ទាយមានជ័យ៖ មន្ត្រីសាខាកាំកុងត្រូលបានចុះពិនិត្យដកហូតកំទិចមីជាង២ពាន់កញ្ចប់ ដែលបរិភោគប៉ះពាល់សុខភាពបណ្តាលក្អួតចង្អោ និងរាគរុះពោះវៀនខ្សោយត្រូវបញ្ចប់ការលក់ និងទិញបរិភោគដែលចុះពិនិត្យនៅផ្សារ២កន្លែង និងស្តង់ និងតូបតាមដងផ្លូវនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងឃុំបន្ទាយនាង ស្រុកមង្គលបូរី។
ជាក់ស្តែងមន្ត្រីជំនាញចុះផ្សព្វផ្សាយនិងពិនិត្យរកទំនិញខូចគុណភាពនិងហួសការបរិច្ឆេទនៅផ្សារអូរស្ងួរថ្មី ស្ថិតភូមិអូរស្ងួត ឃុំអូរប្រាសាទ និងផ្សារអូរស្ថួតចាស់ ស្ថិតភូមិអូរស្ងួតកើតឃុំបន្ទាយនាង ស្រុកមង្គលបូរី ហើយបន្តចុះពិនិត្យតាមស្តង់ និងតូបតាមដងផ្លូវជាតិលេខ៥ ស្ថិតក្នុងស្រុកមង្គលបូរី។
ការចុះពិនិត្យដឹកនាំដោយមន្ត្រីសាខាកាំកុងត្រូលខេត្តនិងមន្ត្រីមន្ទីពាណិជ្ជកម្មខេត្តប្រមាណជាង១០រូបនៅពេលចុះផ្សព្វផ្សាយនិងពិនិត្យគឺមន្ត្រីជំនាញរកឃើញ(កំទិចមីកញ្ចប់តូច)គឺជាកាកសំណល់ពីមីកញ្ចប់ធំដែលឈ្មួញយកមកវិចខ្ចប់សម្រាប់លក់សម្រាប់ក្មេងទិញបរិភោគរឺយកទៅលក់ក្នុងសាលារៀនដែលមន្ត្រីជំនាញចុះពិនិត្យរកឃើញជាញឹកញាប់ហើយត្រូវដកហូតយកទៅដុតកំទិចចោល។ហើយជាក់ស្តែងការចុះពិនិត្យផ្សារចំនួន២កន្លែងនិងស្តង់តូបក្នុងស្រុកមង្គលបូរីបានដកហូតកំទិចមីចំនួន២.០១៦កញ្ចប់តូច និងទឹកក្រូចដបជ័រចំនួន៩ដបដែលហួសការបរិច្ឆេតដែលខូចគុណភាពត្រូវបានដកហូត។
ក្នុងឱការដែលចុះពិនិត្យលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖មន្ត្រីសាខាកាំកុងត្រូលដែលសហការជាមួយមន្ត្រីមន្ទីពាណិជ្ជកម្មខេត្តបានចុះផ្សព្វផ្សាយនិងណែនាំជាប្រចាំដល់អាជីវករលក់ដូរនិងប្រជាពលរដ្ឋទិញបរិភោតាមផ្សារក្នុងខេត្តបន្ទាយមានជ័យ និងធ្វើការត្រួតពិនិត្យនៅច្រតអន្តរជាតិប៉ោយប៉ែតនិងតំបន់ព្រំដែនដើម្បីទប់ស្កាត់ទំនិញដែលខូចគុណភាពដែលនាំចូលពីប្រទេសជិតខាង។
លោកបានបញ្ជាក់ថា៖នៅពេលដែលមន្ត្រីជំនាញចុះពិនិត្យផ្សារចំនួន២កន្លែងនិងស្តង់តូបក្នុងស្រុកមង្គលបូរីរកឃើញមានកំទិចមីកញ្ចប់តូចជាង២.០០០កញ្ចប់ត្រូវបានដកហូតយកទៅកំទិចចោល។ព្រោះកំទិចមីកញ្ចប់តូចមន្ត្រីជំនាញបានធ្វើការហាមឃាត់មិនអោយលក់ដូរឡើយព្រោះ(កំទិចមីកញ្ចប់តូច)ជាកាកសំណល់ដែលសេសសល់ពីមីកញ្ចប់ធំរឺមីដែលខូចត្រូវបានយកមកវិចខ្ចប់គ្មានលក្ខណះនិងបច្ឆេកទេសត្រឹមត្រូវដែលអាចដុះផ្សិតនិងមានបាក់តេរីដែលបណ្តាលអ្នកបរិភោគបង្កអោយរាគរុះនិងក្អួតចង្អដែលប៉ះពាល់ដល់ពោះវៀនអាចគ្រោះថ្នាក់បាន។
លោក សាន វិជ្ជាសារ៉ាវុធ បានបញ្ជាក់ថា៖កំទិចមីកញ្ចប់តូចភាគច្រើនក្មេងនិងសិស្សសាលាដែលទិញបរិភោគដែលមន្ត្រីជំនាញបានដកហូតនិងណែនាំជាច្រើននៅតាមសាលារៀនហើយសំណូមពរដល់អាជីវករត្រូវបញ្ចប់យកកំទិចមីកញ្ចប់តូចមកលក់លើកនេះណែនាំបើមានលើកក្រោយនិងមានវិធានការតាមច្បាប់ព្រោះកំទិចមីកញ្ចប់តូចបណ្តាលអ្នកបរិភោគប្រឈមគ្រោះថ្នាក់ដោយសុខភាព៕