កំពត៖ មុខសញ្ញាជួញដូរគ្រឿងញៀន៣នាក់ ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយកម្លាំងនាយកដ្ឋានសន្តិសុខផ្ទៃក្នុងឃាត់ខ្លួនកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៤និង២០នាទី នៅចំណុចប្រៃសណីយ៍ ក្នុងភូមិ ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១.ឈ្មោះ TASDELEN ONDER ភេទប្រុស, ទី២.ឈ្មោះ ANJERLA ORIBJANOVNA ភេទស្រី និងទី៣.ឈ្មោះ មុំ សុភា អាយុ២៨ឆ្នាំ នៅភូមិកំពង់បាយ សង្កាត់កំពង់បាយ ក្រុងកំពត។
ដកហូតថ្នាំញៀនអ៊ិចស្ត្រាស៊ីលចំនួន ១.៥០៣ គ្រាប់និងទឹកថ្នាំសង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតតាមីនចំនួន ០១ កញ្ចប់ធំ។
បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចបានបន្តទៅឆែកឆេរនៅហាង FIREFLY ក្នុងភូមិទ្វីខ/ជ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ដកហូតបានថ្នាំញៀនមេតំហ្វេតាមីនចំនួន៥០០គ្រាប់បន្ថែម ទៀតរួមនឹងថ្នាំសង្ស័យជាសារធាតុញៀនចំនួន១៨០គ្រាប់និងម៉ាទឹកកកទម្ងន់ចំនួន២៦៤,៨៦ក្រាម។ បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញកំពុងសាកសួរយកចម្លើយនិងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ៕