បុរស​ម្នាក់​ដែល​បង្ហោះ​ រូបភាព​ បង្អួត​កាំភ្លើង​ច្រ​ង៉េ​ង​ច្រ​ង៉ាង​ លើ​តា​ប្លូ​រថយន្ត​ ត្រូវ​នគរបាល​ចាប់ខ្លួន​

20-December-2018 | ដោយ ពលមនសិការ

កំពង់ចាម​៖​ កាលពី​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​២២​និង​៣០​នាទី​យប់​ សមត្ថកិច្ច​ នៃ​អធិការដ្ឋាន​ស្រុក​ព្រៃឈរ​ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​បុរស​ម្នាក់​ អាយុ​ប្រហែល​ ២៧​ឆ្នាំ​ បាន​បើករថយន្ត​ម៉ាក​ឡែ​ន​រ៉ូ​វែ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AA-3399​ បាន​បង្ហោះ​រូបភាព​ បង្អួត​កាំភ្លើង​ច្រងេងច្រងាង​ លើ​តា​ប្លូ​រថយន្ត​។​

​ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្ត​ បាន​ចេញ​បទបញ្ជា​ ដល់​ជំនាញ​ពាក់ព័ន្ធ​ ដើម្បី​កំណត់​អត្តសញ្ញាណ​បុគ្គល​នេះ​ ព្រមទាំង​បញ្ជា​អោយ​អធិការ​ស្រុក​-​ក្រុង​ទាំង​១០​ កំណត់​គោលដៅ​ស្វែងរក​ជា​បន្ទាន់​ ក្រោយ​ពី​ទទួល​បទបញ្ជា​របស់​ ឯកឧត្តម​ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​ អោយ​តាម​ឆែកឆេរ​រក​អត្តសញ្ញាណ​របស់​បុរស​ម្នាក់​ ដែល​មាន​គណនេយ្យ​ ហ្វេ​សប៊ូ​ក​ឈ្មោះ​ (Kongkia​ VS)​ ដែល​បាន​បង្ហោះ​រូបភាព​ បង្អួត​កាំភ្លើង​ច្រងេងច្រងាង​ លើ​តា​ប្លូ​រថយន្ត​។​

ក្រោយ​ពេល​ទទួល​បាន​បទបញ្ជា​ កម្លាំង​អធិការដ្ឋាន​ បាន​បើក​កិច្ច​ប្រតិបត្តិការ​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ កែវ​ ស៊ា​ង​ហ៊ាន់​ អធិការ​ស្រុក​ព្រៃឈរ​ បាន​ស្រាវជ្រាវ​តាម​រកមុខ​សញ្ញា​ខាងលើ​ ឃើញ​នៅ​មុខ​វត្ត​ត្រពាំង​ព្រះ​ ស្ថិត​ក្នុងភូមិ​ព្រៃ​ទទឹង​ ឃុំ​ជ្រៃ​វៀន​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​ ហើយ​បាន​នាំ​ឈ្មោះ​ លី​ វណ្ណៈ​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មាន​ទីលំនៅ​នៅ​ភូមិ​១​ ផ្លូវ​១៤៣​ សង្កាត់​បឹង​កេងកង​ទី​៣​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ មុខរបរ​ធ្វើការ​នៅ​ក្រសួងមហាផ្ទៃ​ ផ្នែក​ស៊ី​វិល​ ខាង​ស៊ើបអង្កេត​ នាំ​មក​អធិការដ្ឋាន​ និង​ត្រួតពិនិត្យ​ឆែកឆេរ​ លើ​រថយន្ត​ម៉ាក​ឡង់​រ៉ូ​វ៉ែ​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ 2U-0199​ ឃើញ​មាន​អាវុធ​២​ដើម​ អាកា​ស្វាយ​វែង​ ០១​ដើម​ លេខ​ ៤៣៦២​ បង់​មួយ​គ្រាប់​គ្មាន​,​ អាវុធ​ខ្លី​ ០១​ដើម​ ម៉ាក​pak​ លេខ​ ០៨១៦.០០១០៤៨​ បង់​០១​ គ្រាប់​០៦​។​​ អាវុធ​នេះ​ជារ​បស់បង​ឈ្មោះ​ ហាក់​ ប៉េង​ឃី​ម​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ ទីលំនៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ មុខរបរ​នគរបាល​ក្រសួងមហាផ្ទៃ​។​

​អាវុធ​ទាំង​ពីរ​ដើម​ និង​រថយន្ត​មួយ​គ្រឿង​ខាងលើ​ និង​ជនសង្ស័យ​នេះ​ គ្មាន​អត្តសញ្ញាណ​សម្គាល់​អ្វី​ទាំងអស់​ ជនសង្ស័យ​ បាន​ធ្វើតេស្ត​ទឹក​ម៉ូត​ រក​សារធាតុ​ញៀន​ឃើញ​ថា​វិជ្ជមាន​ ខណៈ​ដែល​ខ្លួន​ជិះ​រថយន្ត​ពី​ភ្នំពេញ​មក​ចូលរួម​ការ​នៅ​ភូមិ​ព្រៃ​ទទឹង​ ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០១៨​។​

​វត្ថុ​តាង​រថយន្ត​ អាវុធ​ពីរ​ដើម​ខាងលើ​ ជំនាញ​បាន​ដកហូត​ និង​ឃាត់ខ្លួន​ជនសង្ស័យ​ តាម​បញ្ជា​លោក​ ហួត​ វុ​ទ្ធី​ ព្រះរាជអាជ្ញា​ ដោយ​ផ្ទាល់មាត់​កសាង​សំណុំរឿង​តាម​ តាម​នីតិវិធី​ ៕



ចំនួនអ្នកទស្សនា

    20597867

  • ថ្ងៃនេះ10431
  • ម្សិលមិញ11441
  • សប្តាហ៍នេះ40261
  • ខែនេះ155411
  • ឆ្នាំនេះ155411
  • សរុប20597867