កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ ចុះ​បង្ក្រាប​ទីតាំង​ម៉ាស្សា​យីហោ​ ៩៩​ បង្កប់​សេវា​ផ្លូវ​ បម្រើ​ដោយ​អនីតិជន​

20-December-2018 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ កម្លាំង​នគរបាល​នៃ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​សហការ​ជាមួយ​នគរបាល​មូលដ្ឋាន​ខណ្ឌចំការមន​ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ម៉ាស្សា​យីហោ​ ៩៩​ មាន​បង្កប់​សេវា​ផ្លូវភេទ​ បម្រើ​ដោយ​អនីតិជន​ ឃាត់ខ្លួន​មនុស្ស​ចំនួន​៦​នាក់​ ក្នុង​នោះ​ម្ចាស់​ទីតាំង​ម្នាក់​ នារី​រង​គ្រោះ​ចំនួន​៤​នាក់​ និង​អ្នក​ដាំបាយ​ម្នាក់​។​

​ករណី​បង្ក្រាប​ទីតាំង​ខាងលើ​នេះ​ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥​ និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០១៨​ ស្ថិត​នៅផ្ទះ​លេខ​៦៥​ ផ្លូវ​៤៣២​ សង្កាត់​ទួល​ទំពូង​ទី​២​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ។​

​ម្ចាស់​ទីតាំង​មានឈ្មោះ​ ទៀង​ ពុទ្ធា​វី​ ភេទ​ស្រី​ អាយុ​៣០​ឆ្នាំ​ ស្នាក់​នៅ​ទីតាំង​ម៉ាស្សា​ផ្ទះ​លេខ​៦៥​ ផ្លូវ​៤៣២​ សង្កាត់​ទួល​ទំពូង​ទី​២​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ក្នុង​ប្រតិបត្តិការ​នេះ​ ដោយ​មាន​ចង្អុលបង្ហាញ​ពី​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ មានការ​សម្របសម្រួល​ ពី​លោក​ គុ​ជ​ គី​ម​ឡុ​ង​ ព្រះរាជអាជ្ញា​រង​ អយ្យកា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​មានការ​បញ្ជា​ផ្ទាល់​ដោយ​ លោក​ឧត្តមសេនីយ៍ត្រី​ ចាន់​ កិត្តិ​ខុ​ម​ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជា​ធានី​ភ្នំពេញ​។​

​កម្លាំង​នគរបាល​នៃ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​បាន​ឲ្យ​ដឹង​ថា​ទីតាំង​ម៉ាស្សា​កោស​ជប់​ យីហោ​ ៩៩​ ចាប់ផ្ដើម​បើក​បម្រើសេវា​ចាប់ពី​ម៉ោង​៩​ ព្រឹក​រហូត​ដល់​យប់​ជ្រៅ​រំលង​អា​ធ្រា​ត​ដោយ​មាន​នារី​ក្មេង​ចាស់​ចំនួន​៤​នាក់​រង​ចាំ​ភ្ញៀវ​ មក​ម៉ាស្សា​ និង​ម៉ាស្ស​ក្រលៀន​(​សាប់​និង​បៀម​លិង្គ​)​ ដោយ​ តម្លៃ​ចាប់ពី​ ១៥​ដុល្លារ​ ទៅ​២០​ដុល្លារ​ ក្នុង​មួយ​ដង​។​

​ក្រោយ​ពេល​បញ្ចប់​ប្រតិបត្តិការ​នេះ​ផង​ដែរ​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​ ៦​នាក់​ក្នុង​នោះ​នារី​រង​គ្រោះ​ចំនួន​ ៤​នាក់​(​អនីតិជន​ម្នាក់​)​ ម្ចាស់​ទីតាំង​ស្រី​ម្នាក់​ បាន​នាំ​ខ្លួន​យក​មក​ការិយាល័យ​ ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ដើម្បី​បន្ត​ការ​សាកសួរ​តាម​នីតិវិធី​។​

​សូម​បញ្ជាក់​ផង​ដែរ​ចំណែក​នារី​រង​គ្រោះ​ទាំង​៤​នាក់​នោះ​ត្រូវ​បាន​ នគរបាល​ប្រគល់​ជូន​អង្គការ​សង្គមកិច្ច​ដើម្បី​ធ្វើការ​អប់រំ​ ដោយឡែក​ស្ត្រី​ម្នាក់​ អ្នក​ដាំបាយ​ ត្រូវ​កម្លាំង​សមត្ថកិច្ច​ឲ្យ​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ​ ព្រោះ​គ្មាន​ការ​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​នេះ​ ៕


ចំនួនអ្នកទស្សនា

    20600187

  • ថ្ងៃនេះ12751
  • ម្សិលមិញ11441
  • សប្តាហ៍នេះ42581
  • ខែនេះ157731
  • ឆ្នាំនេះ157731
  • សរុប20600187