មន្ត្រី​គយ​ និង​រដ្ឋ​ករ​ខេត្តបន្ទាយមានជ័យ​អំឡុង​ខែវិច្ឆិកា​ ឆ្នាំ​២០១៨​នេះ​ប្រមូល​ពន្ធ​បាន​១៤៦.៣៩៩.០៦៤.៧៨៥​រៀល​

20-December-2018 | ដោយ ពលមនសិការ

បន្ទាយ​មាន​ជ័យ​៖​ មន្ត្រី​គយ​ និង​រដ្ឋ​ករ​ខេត្តបន្ទាយមានជ័យ​អំឡុង​ខែវិច្ឆិកា​ ឆ្នាំ​២០១៨​នេះ​ ប្រមូល​ពន្ធ​បាន​១៤៦.៣៩៩.០៦៤.៧៨៥​រៀល​(​ស្មើនឹង​១៥៣.៧៥%​នៃ​ផែនការ​)​ យោង​តាម​របាយការណ៍​កិច្ចប្រជុំ​អនុវត្ត​ការងារ​ប្រចាំខែ​។​

​ដោយ​យោង​តាម​របាយការណ៍​កិច្ចប្រជុំ​ការ​អនុវត្ត​ការងារ​ប្រចាំខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​នេះ​ សាខា​គយ​ និង​រដ្ឋ​ករ​ខេត្តបន្ទាយមានជ័យ​ បាន​ចំណូល​ប្រាក់​ពន្ធ​ជាក់ស្តែង​ក្នុង​ខែ​អនុវត្ត​បាន​ចំនួន​១៤៦.៣៩៩.០៦៤.៧៨៥​រៀល​(​ស្មើនឹង​១៥៣.៥៧%​នៃ​ផែនការ​។​ការ​បង្ក្រាប​អំពើ​រត់ពន្ធ​បាន​ចំនួន​៥៩៤​ករណី​ និង​ប្រមូលប្រាក់​ពន្ធ​និង​ពិន័យ​បាន​ចំនួន​២.៣៩៨.០០៣.៤៦៥​រៀល​។​

ដែល​បាន​ផ្តល់​ចំណូល​ខ្ពស់​មាន​១.​រថយន្ត​មាន​ចំនួន​៨៩១​គ្រឿង​ចំណូល​ពន្ធ​មាន​ចំនួន​៧០.៩០៤.៦៧៧.៤០០​រៀល​ ២.​ម៉ូតូ​មាន​ចំនួន​៣៨.៦២១​គ្រឿង​ចំណូល​ពន្ធ​មាន​ចំនួន​២៣.៨៥៤.៨០៥.៤៣០​រៀល​ ៣.​ភេសជ្ជៈ​មាន​ចំនួន​២.៦៨៤.៧៧៥​កា​តុង​ចំណូល​ពន្ធ​មាន​ចំនួន​១៧.០៧៥.២២៨.៩០០​រៀល​ ៤.​គ្រឿង​ឧបភោគ​មាន​ចំនួន​២.៤៩២​តោន​ចំណូល​ពន្ធ​មាន​ចំនួន​២.៧៨០.៣៤២.៧០០​រៀល​ ៥.​ស៊ីម៉ង់ត៍​មាន​ចំនួន​៣១.២១៤​តោន​ចំណូល​ពន្ធ​មាន​ចំនួន​១.៥០៨.៣៦០.៧០០​រៀល​ ៦.​បរិក្ខា​សំណង់​មាន​ចំនួន​៩.៤៩៥​តោន​ចំណូល​ពន្ធ​១.៨៦៧.៣៧៤.៦០០​រៀល​ ៧.​ស្រា​បៀរ​មាន​ចំនួន​៣៣.៣០០​កា​តុង​ចំណូល​ពន្ធ​មាន​ចំនួន​៣៩៧.៧៩៥.១០០​រៀល​។​

​ចំណូល​ពន្ធ​ផ្សេងៗ​មាន​សរុប​ចំនួន​២.៤២៥.៩០៣.៥០០​រៀល​ក្នុង​នោះ​ចំណូល​បន្ទុក​រដ្ឋ​មាន​ចំនួន​៨២៤.៦២២.២០០​រៀល​ ចំណូល​សាច់ប្រាក់​សុទ្ធ​មាន​ចំនួន​១.៦០១.២៨១.៣០០​រៀល​ ចំណូល​ពន្ធ​នាំ​ចូល​មាន​ចំនួន​១០៧.១៧៩.២២៩.៩០០​រៀល​ និង​ចំណូល​ពន្ធ​នាំ​ចេញ​មាន​ចំនួន​១៥.៧៩១.៦០០​រៀល​ ៕


ចំនួនអ្នកទស្សនា

    20599977

  • ថ្ងៃនេះ12541
  • ម្សិលមិញ11441
  • សប្តាហ៍នេះ42371
  • ខែនេះ157521
  • ឆ្នាំនេះ157521
  • សរុប20599977