ភ្នំពេញ៖ យុវជន៣នាក់ ជាកូនសិស្សលោកស្នាក់នៅវត្តបទុមវតី ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅមណ្ឌលព្យាបាលបន្សាបគ្រឿងញៀនឱកាសខ្ញុំ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១០និង៣០នាទី ។
តាមការឲ្យដឹងពីអធិការដ្ឋាននិងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ បានទទួលលិខិតចំរើនពរ ជួយអន្តរាគមន៍ ពីសម្តេចព្រះចៅអធិការវត្តបទុមវត្តី និងទទួលបានការអនុញ្ញាតពីលោកស្រី ម៉ាកនី ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមអោយកំលាំងសមត្ថកិច្ចជួយបញ្ជូនយុវជនរងគ្រោះ៣នាក់ (កូនសិស្សលោក) ទៅមណ្ឌលព្យាបាលបន្សាបគ្រឿងញៀនឱកាសខ្ញុំ។
យុវជនទាំង៣នាក់រួមមាន១. ឈ្មោះ តុ សិលា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅកុដិលេខ១ វត្តបទុមវតី ២.ឈ្មោះ ឆោម អ៊ាន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ កុដិលេខ១ វត្តបទុមវតី ៣.ឈ្មោះ លីវ ឌីណា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ កុដិលេខ១ វត្តបទុមវតី ៕