ព្រះសីហនុ៖ លោកវរសេនីយ៍ទោ ញាន សារឿន ស្នងការរងទទួលការងារសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រុមការងារចំរុះរៀបចំសណ្តាប់ធ្នាប់ខេត្តព្រះសីហនុ បានចុះរៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុងព្រះសីហនុ ជាលទ្ធផលដែល បានស្ទូចលើកយកសម្ភារៈសំណង់របស់ជនបរទេស ដែលទុកដាក់លើចិញ្ចើមផ្លូវសាធារណៈ បំពានលើការហាមឃាត់របស់សាលាខេត្តចំនួន៤ទីតាំង សម្ភារៈសំណង់ទាំងនោះ បានយកមករក្សារទុកនៅសាលាខេត្តព្រះសីហនុ។ ក្រៅពីនោះមានការដ្ឋានសំណង់ចំនួន២កន្លែងផ្សេងទៀត បានណែនាំឲ្យធ្វើកិច្ចសន្យា និង១កន្លែងទៀត បានផ្អាក មិនឲ្យធ្វើការសាងសង់បន្ត ៕