តាកែវ៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលចំប៉ា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្មគិតទុកមុន ។
ការឃាត់ខ្លួនជនសង្ស័យខាងលើ ក្រោយពីស្រាវជ្រាវយ៉ាងម៉ត់ចត់ ក្រោមការដឹកនាំបញ្ជាដោយឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោក ជីវ ច័ន្ទតារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១២និង១៥នាទី។
ជនសង្ស័យឈ្មោះ យ៉េន ធី ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិជម្ពូព្រឹក ឃុំចំប៉ា ស្រុកព្រៃកប្បាស ពាក់ព័ន្ធករណីឃាតកម្មគិតទុកមុន ដែលបានរំលោភនិងសម្លាប់ទៅលើក្មេងស្រីរងគ្រោះឈ្មោះ ឆៃ លីកា អាយុ៩ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ប្រព្រឹត្តនៅចំណុចភូមិ ជម្ពូព្រឹក ឃុំចំប៉ា ស្រុកព្រៃកប្បាស កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ហើយបានរត់គេចខ្លួនរហូតមកទល់សព្វថ្ងៃ។ បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ៕