បន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យវិស័យអប់រំឯកជនមានការរីកចម្រើនរហូតដល់៩៩កន្លែង ដែលសិស្សប្រមាណជិត២ម៉ឺននាក់ ក្នុងនោះមានថ្នាក់ឧមសិក្សាចំនួន៤កន្លែងដោយយោងតាមរបាយការណ៍មន្ទីរអប់រំយុវជន និងកីឡាខេត្តក្នុងឱកាសប្រគល់វិញ្ញាបនបត្រនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ខេត្តបន្ទាយមានជ័យ វិស័យអប់រំផ្នែកឯកជន និងអង្គការក្នុងឆ្នាំ២០១៧-២០១៨ មានមតេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យវិទ្យាល័យមានចំនួន៩៩កន្លែង មានសិស្សសរុបចំនួន១៧.៩៦១នាក់ ស្រី៨.៧២២នាក់ និងថ្នាក់ឧត្តមសិក្សាមាន៤កន្លែងនិស្សិតចំនួន៤.៥៨៥នាក់ស្រី២.២៣១នាក់។
លោក ខែម រស្មី ស្ថាបនិក និងអគ្គនាយក នៃឌូវីសាខាខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ក្នុងឱកាសប្រគល់វិញ្ញបនបត្រសិស្សានុសិស្សដែលបានឆ្លងភូមិសិក្សា ប័ណ្ណសសើរ និងរង្វាន់ដល់សិស្សពូកែ នៃឌូវី(ឆាល់ឃែរ៍ហោស៌) រង្វាន់ឆ្នាំ២០១៧-២០១៨ មានចំនួន៤៣នាក់ សិស្សឆ្លងភូមិសិក្សាទទួលលិខិតបញ្ជាក់ការសិក្សាមានចំនួន២០នាក់ និងប្រគល់វិញ្ញបនបត្រដល់សិស្សឌូវីមានចំនួន១៣៣នាក់ និងលិខិតថ្លែងអំណរគុណដល់មាតាបិតាសិស្សរៀនពូកែមានចំនួន៤៣នាក់។
លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថានៅខេត្តបន្ទាយមានជ័យវស័យអប់រំរដ្ឋចំនួន៨១២កន្លែង មតេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យវិទ្យាល័យមានសិស្សសរុបចំនួន១៤៧.៦៩២នាក់ ក្នុងនោះស្រី៧៣.៧៥៦នាក់ហើយអប់រំឯកជនមានចំនួន៩៩កន្លែងមានសិស្សជិត២ម៉ឺននាក់និងថ្នាក់ឧត្តមសិសក្សាមានចំនួន៤កន្លែងមានសិស្សជាង៤ពាន់នាក់។
លោកបានមានមតិផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូត្រូវជំរុញការអប់រំដល់សិស្សទាំងវិស័យអប់រំរដ្ឋ និងឯកជន និងអង្គការដើម្បីអោយសិក្សានុសិស្សត្រូវចូលរួមប្រកួតប្រជែងនៅថ្នាក់ជាតិនិងអន្តរជាតិទទួលបានស្នាដៃល្អក្នុងខេត្តនិងលើកម្ពស់វិស័យអប់រំរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគត ៕