ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដង្កោ ល្បាតក្នុងភូមិសាស្ត្រ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីរក្សាទុកដោយខុសច្បាប់ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៥និង៣០នាទី ត្រង់ចំណុចផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានឲ្យដឹងថាជនសង្ស័យទាំង២នាក់រួមមានទី១.ឈ្មោះ អឿ សុខណា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករហ្គាស មានទីលំនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាធានីភ្នំពេញ ទី២.ឈ្មោះ រឿត រតនៈ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករហ្គាស មានទីលំនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាធានីភ្នំពេញ។
វត្ថុតាងចាប់យក៖ ក្រាមពណ៌សថ្លាចំនួន០៧កញ្ចប់ថង់តូច, ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BY-6904 មានលេខតួនិងលេខម៉ាស៊ីន0080040។
លោកអធិការបន្តថា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៥និង៣០នាទី កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានជិះម៉ូតូល្បាតតាមផ្លូវ៦០ម៉ែត្រ ពីជើងទៅត្បូង ដល់ចំណុចក្បែរដើមម្ខុប ផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃើញជនសង្ស័យចំនួន០២នាក់ ពីជើងទៅត្បូង ដោយមានការសង្ស័យសមត្ថកិច្ចយើងក៏បានឃាត់ខ្លួន ត្រួតពិនិត្យ ពេលនោះស្រាប់តែជនសង្ស័យឈ្មោះ អឿ សុខណា បានទម្លាក់ក្រាមពណ៌សថ្លាចំនួន០៧កញ្ចប់ថង់តូច ទៅលើដី ហើយសមត្ថកិច្ចបានឃើញក៏ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ៕