ភ្នំពេញ៖ ជនជាតិបរទេស ត្រូវបាននគរបាលអន្តោប្រវេសន៍ ឃាត់ខ្លួន នៅចំណុចJoma Café ផ្លូវ១៥៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន នៅវេលាម៉ោង១៣ និង៣០នាទីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨។
លោកវរសេនីយ៍ទោ ជា ចិត្រា នាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីរាជធានីភ្នំពេញបានឲ្យដឹងថាជនបរទេសដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ AMIT DILIP KUMA PATEL ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិកេនយ៉ា (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន) ពីបទធ្វើការគ្មានប័ណ្ណការងារ ទិដ្ឋាការហួសសុពលភាព និងដើរចំលងមេរោគអេដស៍ដល់ស្ត្រីជាច្រើន។ ក្រោយកើតហេតុជនបរទេសខាងសលើ បានបញ្ជូនទៅអគ្គនាយកដ្ឋានដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕