ភ្នំពេញ៖ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៨និង៣០នាទី កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនបរទេស ពីកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពីបទដើរអនាថាតាមទីសាធារណៈ នឹងគ្មានលិខិតឆ្លងដែនជាប់និងខ្លួន។
លោកវរសេនីយ៍ទោ ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីរាជធានីភ្នំពេញបានឲ្យដឹងថាជនបរទេសខាងលើឈ្មោះWOIEHOB AHATOINN ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិរុស្សី។
លោកនាយការិយាល័យបន្តថា ឃាត់ខ្លួននិងការសាកសួរ ដឹងថាជននេះចូលមក ប្រទេសកម្ពុជានៅឆ្នាំ២០១៧ តាមអន្តរជាតិបាវិត គោលបំណងទេសចរ។ បច្ចុប្បន្នស្នាក់នៅតាមវិហាឥស្លាម និងតាមទីសាធារណៈ គ្មានការងារធ្វើ និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន។ បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕