ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៣និង៣០នាទីទាបភ្លឺ នៅចំណុចក្រុមទី៤ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌបានឱ្យដឹងថាជនសង្ស័យទី១-ឈ្មោះ ឈឿន រតនា ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ៣១៧ ផ្លូវបេតុងក្រុម១៧ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបររត់ម៉ូឌុប ទី២-ឈ្មោះជា ដាលីន ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្នាក់នៅផ្ទះជួលផ្លូវបេតុង ក្រុមទី១០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបនៅផ្ទះ។
សម្ភារៈដកហូតមានៈ ក្រាមពណ៌សថ្លាចំនួនពីរកញ្ចប់តូច, ទូរស័ព្ទដៃចំនួនពីរគ្រឿង(ម៉ាកសាំសុង,ម៉ាក់ណូគា) ម៉ូតូម៉ាកសង់កូរ៉េមួយគ្រឿង។ បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៏តាមនីតិវិធី ៕