ជនសង្ស័យ​ចំនួន​៥​នាក់​ ជួញដូរ​ រក្សា​ទុក​និង​ប្រើប្រាស់​សារធាតុ​គ្រឿងញៀន​ខុសច្បាប់​ ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​ចំនួន​២​កន្លែង​ផ្សេងៗ​គ្នា​

31-December-2018 | ដោយ ពលមនសិការ

ឧត្តរមានជ័យ​៖​ មុខសញ្ញា​ជួញដូរ​ និង​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់​ ចំនួន​៥​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​សំរោង​ឃាត់ខ្លួន​ចំនួន​២​ករណី​ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៨​ នៅ​ចំណុច​ផ្ទះ​ទុក​ចោល​(​គ្មាន​ម្ចាស់​នៅ​)​ស្ថិត​ក្នុងភូមិ​ឈូក​ សង្កាត់​-​ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ​។​

​លោក​វរសេនីយ៍ឯក​ ហម​ ភិ​រម្យ​ អធិការ​នគរបាល​ក្រុង​សំរោង​ បានឱ្យ​ដឹង​ថា​ក្នុង​កិច្ច​ប្រតិបត្តិការ​ កម្លាំង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ឆាំ​ ស៊ី​ណា​ង​ (​ហៅ​ ម៉ៅ​)​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មានស្រុក​កំណើត​នៅ​ ភូមិ​ត្រពាំង​រាំង​ ឃុំ​អង្គ​រមាស​ ស្រុក​ដងទង់​ ខេត្តកំពត​ ហើយ​បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ឈូក​ សង្កាត់​-​ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ​(​ជា​អ្នក​ចែកចាយ​និង​ប្រើប្រាស់​)​ក្នុង​នោះ​សមត្ថកិច្ច​យើង​ដកហូត​បាន​វត្ថុ​តាង​រួម​មាន​៖​ថ្នាំ​ម៉ា​ទឹកកក​ice​ ចំនួន​១​កញ្ចប់​ធំ​ ប្រហែល​១​ជី​ តម្លៃ​ ស្មើ​និង​១០០​ដុល្លារ​,​ ទូរស័ព្ទ​ដៃ​១​គ្រឿង​ ម៉ាក​អិន​ចុច​ពិល​,​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ ១,​សន្លឹក​បណ្ណ​បើកបរ​១​សន្លឹក​,​កាបូប​ប្រាក់​ចំនួន​១​ និង​សម្ភារៈ​បម្រើ​អោយ​ការ​ជក់​មួយ​ចំនួន​។​

​សមត្ថកិច្ច​បង្ក្រាប​ករណី​ទី​២​ នៅ​វេលា​ម៉ោង​២​និង​៤០​នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល​ នៅ​ចំណុច​អគារ​ពន្ធដា​ ទើប​សាងសង់​ថ្មី​ស្ថិត​នៅ​ក្នុងភូមិ​បុរី​រដ្ឋបាល​ សង្កាត់​សំរោង​ ក្រុង​សំរោង​ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៤​នាក់​។​

​ជនសង្ស័យ​ទី​១-​ឈ្មោះ​ តាំង​ ត្រា​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ មុខរបរ​ជាងឈើ​ មានស្រុក​កំណើត​​ភូមិ​ព្រែក​តា​សេក​ ឃុំ​ជ្រោយ​តាកែវ​ ស្រុក​កោះធំ​ ខេត្តកណ្តាល​ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​តា​ប៉ែន​ ឃុំ​ពង្រ​ ស្រុក​ចុងកាល់​ ខេត្តឧត្តរមានជ័យ​(​ចែកចាយ​ និង​ប្រើប្រាស់​),​ ទី​២-​ឈ្មោះ​ ថាប់​ សំណាង​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ មុខរបរ​គ្រូបង្រៀន​ មាន​ទីលំនៅ​ភូមិ​ឈូក​ សង្កាត​សំរោង​ ក្រុង​សំរោង​ ខេត្ត​ឧត្តរ​
​មាន​ជ័យ​(​ប្រើប្រាស់​),​ ទី​៣-​ឈ្មោះ​ រស់​ ផុង​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ មុខរបរ​សិស្ស​ មានស្រុក​កំណើត​ នៅ​ភូមិ​ត្រកៀត​ ឃុំ​មុខ​ប៉ែន​ ស្រុក​ពួក​ ខេត្តសៀមរាប​ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​កំណប់​ សង្កាត់​បន្សាយ​រាក់​ ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ​ (​ប្រើប្រាស់​)​ និង​ទី​៤-​ឈ្មោះ​ អឿ​ ពិសី​ ភេទ​ប្រុស​ អាយុ​២១​​ឆ្នាំ​មុខរបរ​ ឈើ​ ស្រុក​កំណើត​ភូមិ​កោះ​ចាស់​ ឃុំ​ព្រៃ​ស្តី​ ស្រុក​កោះធំ​ ខេត្តកណ្តាល​ មាន​ទីលំនៅ​​បច្ចុប្បន្ន​ភូមិ​គោក​ច្រេស​ សង្កាត់​សំរោង​ ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ​ (​ប្រើប្រាស់​)​។​

​ដកហូត​វត្ថុ​តាង​រួម​មាន​៖​ថ្នាំ​ម៉ា​ទឹកកក​ice​ ចំនួន​១​កញ្ចប់​ធំ​ ស្មើ​និង​៣​ជី​ ២​ហ៊ុន​និង​១​កញ្ចប់​តូច​ ​និង​ម៉ូតូ​ ម៉ាក​សង​ សេ​១២៥​ (​ទ្រី​ម​)​ ពណ៌​ខ្មៅ​ចំនួន​២​គ្រឿង​ សម្ភារៈ​បម្រើ​អោយ​ការ​ជក់​មួយ​ចំនួន​។​ ​ជនសង្ស័យ​ រួម​និង​វត្ថុ​តាង​ខាងលើ​ត្រូវ​បាន​នាំ​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ ដើម្បី​សាកសួរ​ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​ ៕

ចំនួនអ្នកទស្សនា

    20597807

  • ថ្ងៃនេះ10371
  • ម្សិលមិញ11441
  • សប្តាហ៍នេះ40201
  • ខែនេះ155351
  • ឆ្នាំនេះ155351
  • សរុប20597807