បន្ទាយមានជ័យ៖ ផ្សារតូចរហាត់ទឹកលក់ដូររំលោភចំណីផ្លូវបណ្តាលប៉ះពាល់សណ្តាប់ធ្នាប់ស្ទះចរាចរណ៍ស្រុក សុំអោយអាជ្ញាធរមូលដ្ឋានរៀបអោយបានល្អដែលស្ថិតភូមិ.ឃុំរហាត់ទឹក ស្រុកមង្គលបូរី។
ជាក់ស្តែងនៅពេលដែលធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវពីផ្លូវបំបែកឃុំរហាត់ទឹក ទៅឃុំបត់ត្រង់ឃើញនៅចំណុចផ្សារតូចរហាត់ទឹកស្ទះចរាចរណ៍រាល់ថ្ងៃដែលទៅមកមកជួបការលំបាកព្រោះតែអាជីវករលក់ដូររំលោភចំណីផ្លូវទាំងសងខាងបណ្តាលឱ្យស្ទះចរាចរណ៍កើតឡើងគឺប៉ះពាល់សណ្តាប់ធ្នាប់។
អ្នកធ្វើដំណើរបានបញ្ជាក់ថា៖កាលពីមុនផ្លូវពីឃុំរហាត់ ទៅឃុំបត់ត្រង់ជួបការលំបាកទៅមកដោយផ្លូវខូចលំបាកឆ្លងកាត់ហើយមួយរយៈនេះផ្លូវត្រូវបានក៏ដោយគម្រោងអភិវឌ្ឍន៍របស់ខេត្តបន្ទាយមានជ័យដោយចាក់កៅស៊ូហើយកំពុងកសាងរាល់ថ្ងៃផ្លូវនេះធ្វើដំណើរទៅមកដោយស្រួល។ ទើបដំណើរទៅមកតាមផ្លូវនេះឃើញថាផ្លូវស្រួលតែជួបការលំបាកដោយស្ទះចរាចរណ៍នៅចំណុចផ្សារតូចរហាត់ទឹក ដោយអ្នកលក់រំលោភលើចំណីផ្លូវទាំងសងខាង និងចតម៉ូតូកង់តាមចិញ្ចើមផ្លូវទើបបណ្តាលស្ទះចរាចរណ៍។
អ្នកដំណើរសំអោយអាជ្ញាធរមូលដ្ឋានឃុំ.ស្រុក ជួយដោះស្រាយបញ្ហាស្ទះចរាចរណ៍ផ្សាររហាត់ទឹកធ្វើយ៉ាងណារៀបចំសណ្តាប់ធ្នាប់សងខាងផ្លូវអោយបានល្អមិនប៉ះពាល់ដល់អ្នកដំណើរហើយរៀបចំអ្នកលក់ដូរមិនត្រូវយកចំណីផ្លូវសាធារណៈធ្វើកន្លែងលក់ដូរ។
ទាក់ទិនរឿងអាជីវករលក់លើចិញ្ចើមផ្លូវបានទំនាក់ទំនងទៅកញ្ញា គង់ សុភាព មេឃុំរហាត់ទឹកដោយទូរស័ព្ទចូលមិនទទួលហើយទំនាក់ទងទៅលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានបញ្ជាក់ថា៖នៅចំណុចផ្សាររហាត់ទឹក ស្ថិតឃុំរហាត់ទឹក ដែលអ្នកលក់ដូរប៉ះពាល់សណ្តាប់ធ្នាប់តាមដងផ្លូវនោះលោកបានដឹងហើយ និងណែនាំដល់អាជ្ញាធរឃុំរហាត់ទឹក រៀបចំអោយបានល្អហើយមិនត្រូវលក់ដូររំលោភចំណីផ្លូវ និងចតម៉ូតូរថយន្តប៉ះពាល់ដល់អ្នកធ្វើដំណើរឡើយ ៕