ផ្ទះទឹក​នៅ​ក្បាល​ស្ពានថ្ម​ព្រះ​ពន្លា​ដងស្ទឹង​សិរី​សោភ័ណ​ មិនដឹង​អាង​អំណាច​ស្អី​បានជា​អាជ្ញាធរ​ក្រុង​ដេញ​ពី​ម្ខាង​ទៅ​ដាក់​ម្ខាង​ធ្វើ​ឱ្យ​ប៉ះពាល់​បរិស្ថាន​

31-December-2018 | ដោយ ពលមនសិការ

​បន្ទាយ​មាន​ជ័យ​៖​ ផ្ទះទឹក​នៅ​ក្បាល​ស្ពានថ្ម​ព្រះ​ពន្លា​ដងស្ទឹង​សិរី​សោភ័ណ​ មិនដឹង​អាង​អំណាច​ស្អី​បានជា​អាជ្ញាធរ​ក្រុង​ដេញ​ពី​ម្ខាង​ទៅ​ដាក់​ម្ខាង​ធ្វើ​ឱ្យ​ប៉ះពាល់​បរិស្ថាន​ក្នុង​ស្ទឹង​នៅ​ជ្រាំង​ខាងលិច​ ស្ថិត​ភូមិ​.​សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរី​សោភ័ណ​។​

​ ​បញ្ហា​ផ្ទះទឹក​ដែល​ដាក់​ក្នុង​ស្ទឹង​សិរី​សោភ័ណ​ នៅ​ខាងត្បូង​ក្បាលស្ពាន​ព្រះ​ពន្លា​នេះ​ត្រូវ​បាន​មហាជន​រិៈ​គន់​ថា​៖​ផ្ទះទឹក​នេះ​ដាក់​ក្នុង​ស្ទឹង​ ធ្វើ​ឱ្យ​ប៉ះពាល់​បរិស្ថាន​ និង​អនាម័យ​ដោយ​ឃើញ​នៅផ្ទះ​ទឹក​មាន​បន្ទប់​នេះ​ហើយ​ដែល​បញ្ហា​ប្រជាពលរដ្ឋ​បាន​រិះគន់​យ៉ាង​ខ្លាំង​ទៅ​លើ​អាជ្ញាធរ​ដែល​អសមត្ថភាព​ការងារ​។​

​ប្រជាពលរដ្ឋ​បាន​រិៈ​គន់​ថា​៖​កាលពីមុន​បុណ្យ​អ៊ុំ​ទូក​ឃើញ​ផ្ទះទឹក​ដាក់​នៅ​ខាងត្បូង​ក្បាល​ស្ពានថ្ម​ព្រះ​ពន្លា​នៅ​ជ្រាំង​ខាងលិច​ ហើយ​អាជ្ញាធរ​គ្រោង​ចាត់វិធានការ​ឱ្យ​ម្ចាស់​ផ្ទះទឹក​រុះរើ​ចេញ​ដោយ​ខ្លួនឯង​បើ​មិន​រុះរើ​ចេញ​ទេ​អាជ្ញាធរ​ និង​រុះរើ​ចេញ​ព្រោះ​ប៉ះពាល់​កន្លែង​បណ្តែតប្រទីប​ និង​ប៉ះពាល់​បរិស្ថាន​និង​អនាម័យ​ទឹកស្ទឹង​។​

​ក្រោយ​ពេល​អាជ្ញាធរ​ក្រុង​បាន​ណែនាំ​ឃើញ​ម្ចាស់​ផ្ទះទឹក​ដូច​ជា​មិន​ញញើត​អី​បន្តិច​សោះ​ដោយ​ត្រឹមតែ​បង្ខិត​ចេញពី​កន្លែង​ចាស់​ទៅ​ខាងត្បូង​ប្រមាណ​ជា​ណ​ជា​១០​ម៉ែត្រ​ ហើយ​នៅ​ប្រមាណ​ពី​ក្បាល​ស្ពានថ្ម​ព្រះ​ពន្លា​ជិត​២០០​ម៉ែត្រ​ត្រើយ​ខាងលិច​ មាត់​ស្ទឹង​ដដែល​។​ ព្រោះ​ផ្ទះទឹក​នេះ​ជា​កន្លែង​លេង​កំសាន្ត​ និង​ផឹកស៊ី​ និង​មាន​បន្ទប់ទឹក​ទៀត​ផង​នេះ​ជា​បញ្ហា​ដែល​ប្រឈម​ប៉ះពាល់​បរិស្ថាន​និង​អនាម័យ​។​

​ប្រជាពលរដ្ឋ​សុំ​ឱ្យ​អាជ្ញាធរ​ក្រុង​ និង​ខេត្ត​ត្រូវ​មាន​ចំណាត់ការ​យ៉ាងណា​មិន​ឱ្យ​មានផ្ទះ​ទឹក​នៅ​ក្នុង​ស្ទឹង​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​បរិស្ថាន​និង​អនាម័យ​ព្រះ​ទឹកស្ទឹង​សិរី​សោភ័ណ​នេះ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រើប្រាស់​គ្រប់​គ្នា​មិន​ឱ្យ​កើត​មាន​ចំពោះ​ផ្ទះ​លើ​ទឹក​ទៀត​ឡើង​ទើប​ប្រសើរ​ ៕


ចំនួនអ្នកទស្សនា

    20596727

  • ថ្ងៃនេះ9291
  • ម្សិលមិញ11441
  • សប្តាហ៍នេះ39121
  • ខែនេះ154271
  • ឆ្នាំនេះ154271
  • សរុប20596727