សៀមរាប៖ សន្តិសុខ សុវត្ថិភាព គឺជាបញ្ហាចម្បងដែលកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវយកចិត្តទុកដាក់ក្នុងកិច្ចការការពារថែរក្សាជូនដល់ប្រជាពលរដ្ឋថ្នាក់ដឹកនាំក៏ដូចជាគណៈប្រតិភូជាតិនិងអន្តរជាតិឲ្យមានសន្តិសុខសុវត្ថិភាពល្អប្រសើរ។
ដោយអនុវត្តតាមផែនការណែនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏ដូចការបញ្ជារដឹកនាំផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេតសៀមរាបនាយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងពាក់ព័ន្ធបានចេញការពារនៅតាមដងផ្លូវនិងតាមបណ្តាលគោលដៅសំខាន់ៗពិសេសតំបន់pubstreet ដែលជាកន្លែងភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តក្នុងពិធីឆ្លងឆ្នាំសកល ឆ្នាំ២០១៨ ឈានចូលឆ្នាំ២០១៩ ដែលមានភ្ញៀវជាតិ និងអន្តរជាតិចូលរួមទស្សនា និងកម្សាន្តសប្បាយយ៉ាងច្រើនកុះករក្នុងទឹកដី នៃខេត្តសៀមរាប។
ដើម្បីធានាការពារ និងថែរក្សាបាននូវសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរជូនថ្នាក់ដឹកនាំប្រជាពលរដ្ឋភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលបានអញ្ជើញមកចូលរួមនាពិធីនេះកងកម្លាំងនគរបាលយើងបានយកអស់កម្លាំងកាយចិត្តខិតខំប្រឹងប្រែងអនុវត្តនូវតួនាទីនិងភារកិច្ចរបស់ខ្លួនក្នុងកិច្ចការពារបង្ការទប់ស្កាត់បទល្មើសថែរក្សាសន្តិសុខសុវត្ថិភាពនិងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិបានល្អប្រសើរធ្វើឲ្យពិធីឆ្លងឆ្នាំសកលនាពេលនេះទទួលបានជោគជ័យ និងទទួលបានលទ្ធផលគួរជាទីមោនៈ ៕