ភ្នំពេញ៖ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៧និង៣០នាទី កម្លាំងនគរបាលប៉ុស្តិ៍ដ្ឋបាលបឹងកក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីបទ លួចមានស្ថានទម្ងន់ទោសដោយការគាស់ទម្លុះទម្លាយ (គាស់ផ្ទះដែលជនរងគ្រោះចាក់សោរទុកចោលលួចយកសំភារ:) ប្រព្រឹត្តនៅចំណុចផ្ទះលេខ១៦២ ផ្លូវ លេខ៥៦៤ ក្រុមទី៤៤ ភូមិ១១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ទោ សុខ ហេង អធិការនគរបាលខណ្ឌទួលគោក បានឱ្យដឹងថាជនសង្ស័យទី១-ឈ្មោះ វ៉ុន ឆេងហុង ហៅ ហុងឆេង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះលេខ៩៥ ផ្លូវ លេខរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានផ្នំពេញ (ជាប្តី) ទី២-ឈ្មោះ យក់ លីណា ហៅ លីន ភេទស្រី អាយុ២៧ឆ្នាំជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះលេខ៩៥ផ្លូវ លេខរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាប្រពន្ធ) ។
វត្ថុតាងចាប់យកមាន៖ដែកគាស់ចំនួន០១ មានប្រវែងប្រហែល ០,៤៥ ម៉ែត្រ (ចាប់យកពីឈ្មោះ វ៉ុន ឆេងហុង ហៅ ហុងឆេង )។
ជនរងគ្រោះឈ្មោះ ហង្ស ណារិទ្ធ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ហ៊ូហ័ង ឆាយណា (ខេមបូឌា) គ្រុប (តំណាងម្ចាស់ផ្ទះ) ស្នាក់នៅក្នុងក្រុមហ៊ុន ហ៊ូហ័ង ឆាយណា (ខេមបូឌា)គ្រុបដែល មានទីតាំងផ្ទះលេខ២២៩-២២៩ ផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការ មន រាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងរាជធានី ភ្នំពេញ ចាត់ការផ្លូវច្បាប់ ៕