កម្លាំង​នគរបាល​ស្រុក​ក្រគរ​ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​កំពង់​លួង​ ​ចុះ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​បាន​១​នាក់​

03-January-2019 | ដោយ ពលមនសិការ

​ពោធិ៍សាត់​៖​ នៅ​ថ្ងៃ​អង្គារ​១១​រោច​ ខែ​មិគសិរ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​ ០២​ ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ ៩​ និង​ ១០​ នាទី​ព្រឹក​ កម្លាំង​នគរបាល​ស្រុក​ក្រគរ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​កំពង់​លួង​បាន​ចុះ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​បាន​១​នាក់​ នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ​ ស្ថិត​នៅ​ភូមិ​ទី​៤​ ឃុំ​កំពង់​លួង​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​។​

​លោក​វរសេនីយ៍ឯក​ ឯម​ រុន​ អធិការ​នគរបាល​ស្រុក​ក្រគរ​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​មាន​ ឈ្មោះ​ ជុំ​ ផល្លា​ ហៅ​តាក់​ អាយុ​ ២៧​ ឆ្នាំ​ ភេទ​ប្រុស​ ជនជាតិ​ ខ្មែរ​ រស់នៅ​ភូមិ​ទី​៤​ ឃុំ​កំពង់​លួង​ ស្រុក​ក្រគរ​ មុខរបរ​ នេសាទ​ត្រី​ ប្រពន្ធ​ឈ្មោះ​ គង់​ ស្រី​ធួ​ក​ អាយុ​២៩​ឆ្នាំ​ ជន​ជាត​ខ្មែរ​ មានកូន​ចំនួន​ ៣​ នាក់​ ស្រី​។​ ក្នុង​ការ​បង្ក្រាប​នេះ​សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​រួម​មាន​៖​ -​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​
​ថា​មាន​សារធាតុ​ញៀន​ ចំនួន​ ១៣​ កញ្ចប់​តូច​,​ កាបូប​ពណ៌​ខៀវ​ដាក់​ថ្នាំ​ ០១,​ ស្បោង​ច្រកថ្នាំ​មួយ​ចំនួន​។​

​លោក​អធិកា​បាន​បន្ត​ទៀត​ថា​ ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ​ តាម​បញ្ជារ​របស់​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់​ចុះ​ថ្ងៃ​ទី​០២​ ខែមករា​ឆ្នាំ​ ២០១៩​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​និ​តិ​វិធី​៕

ចំនួនអ្នកទស្សនា

    20598647

  • ថ្ងៃនេះ11211
  • ម្សិលមិញ11441
  • សប្តាហ៍នេះ41041
  • ខែនេះ156191
  • ឆ្នាំនេះ156191
  • សរុប20598647