កម្លាំង​ផ្នែក​ជំនាញ​ សហការ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ករណី​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

03-January-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ កម្លាំង​ផ្នែក​ជំនាញ​ សហការ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ករណី​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ នៅ​ចំណុច​មុខ​សាលា​អនុ​វិទ្យាល័យ​ព្រែក​ព្នៅ​ ផ្លូវជាតិ​លេខ​៥​ ភូមិ​ផ្សារ​លិច​ សង្កាត់​ព្រែក​ព្នៅ​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​០២​ ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២៣​និង​៣០​នាទី​។​

​លោក​វរសេនីយ៍ឯក​ ឈិ​ន​ គឹ​មធុ​យ​ អធិការ​នគរបាល​ខណ្ឌ​ព្រែក​ភ្នៅ​ បានឱ្យ​ដឹង​ថា​ជនសង្ស័យ​ឈ្មោះ​វ៉ា​ន់​ ចាន់​នី​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មករ​ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ​ ផ្លូវ​១៥១​ ភូមិ​សំរោង​ត្បូង​ សង្កាត់​សំរោង​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​។​

​សម្ភារៈ​ចាប់​យកៈ​ គ្រឿងញៀន​ប្រភេទ​ក្រាម​ស​ថ្លា​ចំនួន​បន្តិច​ដែល​ជាប់​នៅ​និង​ក្រដាស​ពណ៌​ទឹកប្រាក់​,​ ម៉ូតូ​ម៉ាក​ហុងដា​សេ​១០០​កូរ៉េ​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1CF-5761​មួយ​គ្រឿង​,​ ទូរស័ព្ទ​ដៃ​ម៉ាក​អិន​ចុច​ពិល​ចំនួន​០១​គ្រឿង​។​

​លោក​អធិការ​បន្ត​ថា​ មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​កម្លាំង​ផ្នែក​ជំនាញ​ សហការ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ព្រែក​ព្នៅ​ បាន​ដាក​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ នៅ​ចំណុច​ខាងលើ​ ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​០៣​នាក់​ ជិះ​ម៉ូតូ​មួយ​គ្រឿងក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ដោយ​មានការ​សង្ស័យ​កម្លាំង​ក៏​បាន​ឃាត់​អោយ​ឈប់​ដើម្បី​ត្រួតពិនិត្យ​ ក៏​ប្រទះ​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ស​ថ្លា​ចំនួន​បន្តិច​ដែល​ជនសង្ស័យ​ឈ្មោះ​ វ៉ា​ន់​ ចាន់​នី​ លាក់​ទុក​ក្នុង​ក្រដាស​ពណ៌​ទឹកប្រាក់​ ទុក​ក្នុង​ហោប៉ៅ​ខោ​ខាងស្ដាំ​ រួច​មក​កម្លាំង​ផ្នែក​ជំនាញ​ក៏​បាន​នាំ​ខ្លួន​ជនសង្ស័យ​ខាងលើ​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​តែ​ម្ដង​។​ ​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ រួម​ទាំង​វ​ត្តុ​តាង​ ឃាត់​ខ្ល​ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ៕

ចំនួនអ្នកទស្សនា

    20599287

  • ថ្ងៃនេះ11851
  • ម្សិលមិញ11441
  • សប្តាហ៍នេះ41681
  • ខែនេះ156831
  • ឆ្នាំនេះ156831
  • សរុប20599287