ជនសង្ស័យ​ម្នាក់​ករណី​ចេញ​មូលប្បទានប័ត្រ​ គ្មាន​សាច់ប្រាក់​ ត្រូវ​នគរបាល​ខណ្ឌ​សែន​ខុស​ចាប់ខ្លួន​

04-January-2019 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ កាលពី​ថ្ងៃ​ទី​០៣​ ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៥​និង​១០​នាទី​ អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​ចេញ​មូលប្បទានប័ត្រ​ គ្មាន​សាច់ប្រាក់​ នៅ​ចំណុច​ក្នុង​ក្រុមហ៊ុន​ដ្រា​ហ្គ​ន​ស៊ី​ធី​ ផ្ទះ​សង់​ថ្មី​ ផ្លូវ​១០១៩​ ភូមិ​អន្លង់​ក្ងាន​ សង្កាត់​ឃ្មួ​ញ​ ខណ្ឌ​សែន​សុខ​។​

​លោក​វរសេនីយ៍ឯក​ ហ៊ួ​រ​ ម៉េ​ង​វ៉ាង​ អធិការ​នគរបាល​ខណ្ឌ​សែន​សុខ​ ជនសង្ស័យ​ឈ្មោះ​ ខាត់​ គ​ន្ធី​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​សុខា​មង្គល​ ស្នាក់​នៅផ្ទះ​លេខ​ ២៤០​ផ្លូវ​បេតុង​ ភូមិ​ទ្រុងមាន់​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​។​

​ជន​រង​គ្រោះ​ឈ្មោះ​ ឡុ​ង​ គឹ​ម​ស្រ៊ី​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ប្រធាន​ក្រុមហ៊ុន​ ដ្រា​ហ្គ​ន​ស៊ី​ធី​ ស្នាក់​ផ្ទះ​លេខ​២៣៨​ ផ្លូវ​បេតុង​ ភូមិ​បា​យ៉ាប​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​។​

​សម្ភារៈ​បាត់បង់​៖​សាច់ប្រាក់​ដុល្លារ​សរុប​ចំនួន​២០,១៨០​ដុល្លារ​។​ សម្ភារៈ​បន្សល់​ទុក​៖​មូលប្បទានប័ត្រ​ គ្មាន​សាច់ប្រាក់​ចំនួន​ ០៣​សន្លឹក​។

​លោក​អធិការ​បន្ត​ថា​ កាលពី​ថ្ងៃ​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៨​ និង​៣០​នាទី​ ជនសង្ស័យ​ខាងលើ​ បាន​ដឹក​យក​បេតុង​ចាក់​ឱ្យ​គេ​ ដោយ​មិន​បាន​យក​ប្រាក់​មក​ទូរ​ទាត់​ឲ្យ​ក្រុមហ៊ុន​ ហើយ​ជន​រង​គ្រោះ​ប្រធាន​ក្រុមហ៊ុន​បាន​ទូរ​សព្ទ័​ហៅ​ជនសង្ស័យ​មក​ទូរ​ទាត់​សាច់ប្រាក់​ដែល​នៅ​សល់​ហើយ​ជនសង្ស័យ​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ដោយ​សន្យា​សង​ប្រាក់​ជា​ដំណាក់កាល​ តែ​ជនសង្ស័យ​មិន​បាន​គោរព​តាម​កិច្ចសន្យា​ឡើយ​និង​បាន​ចេញ​មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់​ចំនួន​ ០៣​លើក​ ឲ្យ​ទៅ​ជន​រង​គ្រោះ​(​ប្រធាន​ក្រុមហ៊ុន​)​ ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​២០,១៨០​ដុល្លារ​ ទៅ​ឲ្យ​ទៅ​ជន​រង​គ្រោះ​។​ លុះដល់​ថ្ងៃ​០១​ ខែមករា​ ឆ្នាំ​២០១៩​ ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​ សុំ​ប្តឹង​ជនសង្ស័យ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ សែន​សុខ​ បន្ទាប់​មក​ផ្នែក​ជំនាញ​បាន​ធ្វើការ​កោះ​ ហៅ​ជនសង្ស័យ​ឲ្យ​ចូល​មក​ធ្វើការ​ដោះស្រាយ​គ្នា​ តែ​ភាគី​ទាំង​ពីរ​ និយាយ​គ្នា​មិន​ត្រូវ​គ្នា​រហូត​ម៉ោង​ ១៥​និង​១០​នាទី​ សមត្ថកិច្ច​យើង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្តង​។​បច្ចុប្បន្ន​ ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​អនុវត្ត​តាម​និ​តិ​ វិធី​ច្បាប់​ ៕

ចំនួនអ្នកទស្សនា

    20596867

  • ថ្ងៃនេះ9431
  • ម្សិលមិញ11441
  • សប្តាហ៍នេះ39261
  • ខែនេះ154411
  • ឆ្នាំនេះ154411
  • សរុប20596867