កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​គោក​ឃ្លាង​ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ករណី​លួច​(​ប្រាក់​)

04-January-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​គោក​ឃ្លាង​ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ករណី​លួច​(​ប្រាក់​)​ កាលពី​ថ្ងៃ​ទី​០៣​ ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៨​និង​៣០​នាទី​ នៅ​ចំណុច​ផ្ទះ​លេខ​៨៥​ ក្រុម​២​ ផ្លូវ​បេតុង​ ភូមិ​រោងចក្រ​ សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែន​សុខ​។​

​លោក​វរសេនីយ៍ឯក​ ហ៊ួ​រ​ ម៉េ​ង​វ៉ាង​ អធិការ​នគរបាល​ខណ្ឌ​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ កែវ​ គន្ធ​សុវណ្ណ​នី​ ភេទ​ស្រី​ អាយុ​១៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​សិស្ស​ ស្នាក់​នៅផ្ទះ​លេខ​៨៥​ ផ្លូវ​បេតុង​ ភូមិ​រោងចក្រ​ សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែន​សុខ​។​ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ ឌី​ ផល្លា​ ភេទ​ស្រី​ អាយុ​៤៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​នៅផ្ទះ​ ស្នាក់​នៅផ្ទះ​លេខ​៨៥​ ផ្លូវ​បេតុង​ ភូមិ​រោងចក្រ​ សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែន​សុខ​។​

​សម្ភារៈ​បាត់បង់​៖​ ប្រាក់​រៀល​ចំនួន​៣,០០០,០០០​រៀល​ និង​ប្រាក់​ដុល្លា​ចំនួន​១០,២៥០​ដុល្លារ​។​​សម្ភារៈ​បន្សល់​ទុក​៖​មូលប្បទានប័ត្រ​ គ្មាន​សាច់ប្រាក់​ចំនួន​ ០៣​សន្លឹក​។​

​លោក​អធិការ​បន្ត​ថា​ មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ កាលពី​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៩​និង​៣០​នាទី​ ជន​ស្ស័​យ​ខាងលើ​ រស់នៅ​ជាមួយ​ជន​រង​គ្រោះ​ហើយ​បាន​ធ្វើ​សកម្មភាព​លួច​យក​លុយ​របស់​ជន​រង​គ្រោះ​ពី​ក្នុង​កាបូប​ នៅ​ក្នុង​បន្ទប់ដេក​របស់​ជន​រង​គ្រោះ​រហូត​ដល់​ថ្ងៃ​០១​ ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ប្រហែល​០៦​ និង​៣០​នាទី​ មិនឃើញ​ជនសង្ស័យ​ត្រឡប់​មក​ផ្ទះ​វិញ​ ជន​រង​គ្រោះ​បាន​ទៅ​មើល​លុយ​របស់​ខ្លួន​ ឃើញ​បាត់​លុយ​ពី​ក្នុង​កាបូប​ទុក​ក្រោម​គ្រែ​ រួច​ជន​រង​គ្រោះ​ទៅ​ឈែ​ក​កា​ម៉េ​រា​សុវត្ថិភាព​ឃើញ​ជនសង្ស័យ​ខាងលើ​ធ្វើ​សកម្មភាព​យក​លុយ​របស់​ខ្លួន​ហើយ​ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​ ប្តឹង​ជនសង្ស័យ​ នៅ​ប៉ុស្តិ៍​រដ្ឋបាល​គោក​ឃ្លាង​ លុះដល់​ថ្ងៃ​ទី​០៣​ ខែមករា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៨​ និង​៣០​នាទី​ ជនសង្ស័យ​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ជន​រង​គ្រោះ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​គោក​ឃ្លាង​ធ្វើការ​សាកសួរ​តែ​ម្តង​។​ ​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ដើម្បី​អនុវត្ត​តាម​ និ​តិ​វិធី​ច្បាប់​ ៕

ចំនួនអ្នកទស្សនា

    20594507

  • ថ្ងៃនេះ7071
  • ម្សិលមិញ11441
  • សប្តាហ៍នេះ36901
  • ខែនេះ152051
  • ឆ្នាំនេះ152051
  • សរុប20594507