ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ៤នាក់ ករណីបើកលេងល្បែងស៊ីសង (ភ្នាល់ជល់មាន់) កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៥ និង៣០នាទី នៅចំណុចក្នុង ដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
លោកវរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌបានឱ្យដឹងថាជនសង្ស័ងថា ០៤នាក់រួមមាន៖ទី១-ឈ្មោះ គឹម សំអាត ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខែ្មរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ, ទី២-ឈ្មោះ ពុត សាមាន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខែ្មរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិព្រៃសាលា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ, ទី៣-ឈ្មោះ ចន ចិន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខែ្មរ មុខរបរកអ្នកឆែកឥវ៉ានៅព្រលានយន្តហោះ ស្នាក់នៅបន្ទប់ជួល ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងទី៤-ឈ្មោះ កៅ បូរិន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខែ្មរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
សម្ភារៈបន្សល់ទុក៖ជញ្ជីងថ្លឹងមាន់ចំនួន០១, ទ្រុងដែកក្រុងមាន់០៣, មាន់ជល់ ០២ក្បាល , មានងាប់០៤ក្បាល, លុយដុល្លារ៣០ដុល្លារ, ស្កុតរុំខ្នាយមាន់មួយចំនួន, លុយខ្មែរ ១៤៥,០០០រៀល ម៉ូតូចំនួន០២គ្រឿង )ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១០ ពាក់ស្លាកលេខភ្នំពេញ1AR-0215 ,ម៉ូតូម៉ាកគុបជ្រុងពណ៌ទឹកប៉ិក ពាក់ស្លាកលេខ ភ្នំពេញ 1AW-0179,និងទូរស័ព្ទដៃចំនួន០២គ្រឿង។
លោកអធិការបន្តថា អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចខាងលើមានមនុស្សមួយក្រុម កំពុងនាំគ្នាលេងភ្នាល់ជល់មាន់ ក្រោយពីទទួលព័ត៌ មាន សមត្ថកិច្ចយើងចុះដល់ចំណុចកើតហេតុខាងលើ ឃាត់ខ្លួនមនុស្សចំនួន០៤នាក់ រួមទាំងវត្ថុតាង យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕