ភ្នំពេញ៖ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង២២និង១០នាទី កម្លាំងប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវ២០០៤ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
លោកវរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌបានឱ្យដឹងថាជនសង្ស័យចំនួន០៥នាក់រួមមាន៖ទី១-ឈ្មោះ សំ សីឡា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខែ្មរ មុខរបរជាងភ្លើង ស្នាក់នៅផ្ទះជួល ភូមិទ្រា៤ សង្កាត់ស្ទឹកមានជ័យ ខណ្ឌមានជ័យ, ទី២-ឈ្មោះ ធឿន ឆៃ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខែ្មរ មុខរបរកម្មករទឹកសុទ្ធ ស្នាក់នៅផ្ទះជួល ភូមិទ្រា៤ សង្កាត់ស្ទឹកមានជ័យ ខណ្ឌមានជ័យ, ទី៣-ឈ្មោះ យែន ឃីម ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខែ្មរ មុខរបរកម្មករទឹកសុទ្ធ ស្នាក់នៅផ្ទះជួល ភូមិទ្រា៤ សង្កាត់ស្ទឹកមានជ័យ ខណ្ឌមានជ័យ, ទី៤-ឈ្មោះ រឹម សាវ៉េត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខែ្មរ មុខរបរកម្មករទឹកសុទ្ធ ស្នាក់នៅផ្ទះជួល ភូមិទ្រុងមាន់សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ និងទី៥-ឈ្មោះ ប៉ែន ផានិត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
សម្ភារៈដកហូត៖ ម៉ូតូចំនួន០១គ្រឿង ម៉ាកសង់ប៊ិក ពណ៌ខ្មៅ ផលិតឆ្នាំ២០១២ ពាក់ស្លាកតាកែវ1H-0026។
លោកអធិការបន្តថា មុនពេលឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ កម្លាំងប៉ស្តិ៍អូរបែកក្អម បានល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យចំនួន០៥នាក់ កំពុងជិះម៉ូតូ០១គ្រឿងឌុបគ្នាតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតយើងហៅជនសង្ស័យឲ្យឈប់ ត្រួតពិនិត្យលើដងខ្លួន រួចកម្លាំងយើងនាំខ្លួនជនសង្ស័យយកមកសាកសួរ និងត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕