ជនសង្ស័យ​៣​នាក់​ ត្រូវ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ឃាត់ខ្លួន​

07-January-2019 | ដោយ ពលមនសិការ

​រតនគិរី​៖​ កាលពី​ថ្ងៃ​ទី​០៦​ ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៣​និង​៣០​នាទី​ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿង​ នៃ​ស្នងការ​រ​ដ្ឋា​ន​ខេត្តរតនគិរី​ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ ស្ថិត​ក្នុងភូមិ​អូ​រក​ន្ទិ​ល​ សង្កាត់​បឹង​កន្សែង​ ក្រុង​បាន​លុង​ ខេត្តរតនគិរី​។​

​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ថា​ ជំ​ហ៊ាន​ដំបូង​កម្លាំង​ជំនាញ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ដោយ​ប្រ​វិធាន​ជំនាញ​ ដកហូត​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​បាន​១​កញ្ចប់​ ដោយ​មានការ​បញ្ជា​ផ្ទាល់​ពី​លោក​ ឧត្ដមសេនីយ៍ត្រី​ វ៉ា​ន់​ សង្វាត់​ ស្នងការ​រង​ផែនការ​ងារ​ប្រឆាំង​បទល្មើស​ បន្ទាប់​មក​កម្លាំង​ជំនាញ​បាន​សាកសួរ​រួច​ បន្ត​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ទៀត​ ក្នុងផ្ទះ​មុខសញ្ញា​ទី​១​ ស្ថិត​ក្នុងភូមិ​អូ​រក​ន្ទិ​ល​ សង្កាត់​បឹង​កន្សែង​ ក្រុង​បាន​លុង​ ខេត្តរតនគិរី​ ដោយ​មានការ​សម្របសម្រួល​ពី​លោក​ រ៉ា​បូ​ រ៉ា​ន់​ឌី​ ព្រះរាជ​អ​ជ្ញា​អម​សាលាដំបូង​ខេត្តរតនគិរី​ ហើយ​ ឆែកឆេរ​រក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​មួយ​ចំនួន​ទៀត​។​

​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​បាន​មាន​ទី​១-​ឈ្មោះ​ ជាង​ ណា​ង​ ភេទ​ប្រុស​ អាយុ​ ៣៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​,​ទី​២-​ឈ្មោះ​ តា​ល់​ ពឹង​ ភេទ​ប្រុស​ អាយុ​ ២៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ និង​ទី​៣-​ឈ្មោះ​ ដួង​ សុ​ភ័​ណ​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ក្រោយ​ពី​បាន​ឃាត់ខ្លួន​ កម្លាំង​ជំនាញ​ បាន​ធ្វើតេស្ត​ទឹកនោម​លទ្ធផល​វិជ្ជមាន​(+)​ទាំង​៣​នាក់​។​

​ចំណែក​វត្ថុ​តាង​ដកហូត​បាន​រួម​មាន​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ សង្ស័យ​សារធាតុ​ញៀន​ចំនួន​០៥​កញ្ចប់​ធំ​ទម្ងន់​១១.២០​ក្រាម​ ទាំង​សំបក​ថង់​ ព្រមទាំង​ទូរស័ព្ទ​ដៃ​១​គ្រឿង​ ដាវ​សាំ​ម៉ូ​រ៉ៃ​២​ដើម​ ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​១​គ្រឿង​,​ ម៉ូតូ​២​គ្រឿង​,​ ថង់​ច្រកថ្នាំ​ញៀន​ធំ​ និង​សម្ភារៈ​សេព​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ​ទៀត​ផង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​រួម​ទាំង​វត្ថុ​តាង​ បាន​ឃាត់ខ្លួន​ រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​ជំនាញ​ដើម្បី​បន្ត​ កសាង​សំណុំរឿង​ ដើម្បី​បញ្ជូន​ទៅ​អយ្យកា​អម​សាលាដំបូង​ខេត្ត​៕​

 

ចំនួនអ្នកទស្សនា

    20596387

  • ថ្ងៃនេះ8951
  • ម្សិលមិញ11441
  • សប្តាហ៍នេះ38781
  • ខែនេះ153931
  • ឆ្នាំនេះ153931
  • សរុប20596387