ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ បង្ក្រាបជាក់ស្តែងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៧និង៣០នាទី នៅចំណុចផ្លូវបេតុង ស្ថិតក្នុងក្រុមទី១០ ភូមិសាមគ្គីសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌបានឱ្យដឹងថាក្នុងប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៣នាក់រួមមានទី១-ឈ្មោះ ឡេងសុខ ឌី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្លូវបេតុង ភូមិ ខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ មុខរបរមិនពិតប្រាកដ, ទី២-ឈ្មោះ សេង សុធារី ភេទប្រុសអាយុ ១៩ឆ្នាំ ជនជាតិខ្មែរមានទីលំនៅផ្ទះ ផ្លូវបេតុងក្រុម៤ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ នៅផ្ទះ និងទី៣-ឈ្មោះ ញ៉េ វីរៈ ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរមានទីលំនៅផ្លូវបេតុង ភូមិបឹងឈូកសង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
សម្ភារៈដកហូតរួមមានៈឧបករណ៍ប្រើប្រាស់នូវសារធាតុញៀនមួយចំនួន, ទូរស័ព្ទដៃ ចំនួន ០៣គ្រឿង (ម៉ាកសាំ សុង ចំនួន ១គ្រឿង, ម៉ាក ហាវៃ ចំនួន ០១គ្រឿង, ម៉ាកណូគាចំនួន ០១គ្រឿង)។ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី ៕