ផឹកស្រា​ស្រវឹង​ដើរ​បាត់​ពី​ផ្ទះ​៣​ថ្ងៃ​ ត្រូវ​ប្រជាពលរដ្ឋ​ទៅរ​កកាប់​អុស​ ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​ព្រៃ​

08-January-2019 | ដោយ ពលមនសិការ

ឧត្តរមានជ័យ​៖​ នៅ​វេលា​ម៉ោង​០៣​និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​៧​ ខែមករា​ ឆ្នាំ​២០១៩​ មាន​ ប្រជាពលរដ្ឋ​ ឈ្មោះ​ ជុំ​ វ​ណ្ណះ​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ រស់នៅ​ភូមិ​រំចេក​ខាងលិច​ ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង​ ខេត្តឧត្តរមានជ័យ​ បាន​ដើរទៅរ​កកាប់​អុស​នៅ​ខាងកើត​ភូមិ​រំចេក​ខាងលិច​ ចំងាយ​១៥០០​ម៉ែត្រ​បាន​ប្រទះ​ឃើញ​សាកសព​ជន​រង​គ្រោះ​ ឈ្មោះ​ បូ​ ជាតិ​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ រស់នៅ​ភូមិ​រំចេក​ ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង​ ដេក​ស្លាប់​នៅ​ក្នុង​ព្រៃ​។​

​តាម​ការ​បំ​ភឺ្ល​របស់​ឈ្មោះ​ រ៉េ​ន​ ហឿ​ន​ អាយុ​៣៥​ឆ្នាំ​ ត្រូវជា​ប្រពន្ធ​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ត្រូវជា​ប្តី​បាន​ផឹកស្រា​ស្រវឹង​ដើរ​បាត់​ពី​ផ្ទះ​កាលពី​ថ្ងៃ​ទី​០៤​ ខែមករា​ ឆ្នាំ​២០១៩​ នៅ​ពេល​នោះ​ប្រពន្ធ​តាម​រក​ដែល​ តែ​រក​មិនឃើញ​សោះ​មិនដឹង​ថា​ ដើរទៅ​ទីណា​នោះ​ទេ​ រហូត​មក​ដល់​ពេល​នេះ​ទើប​ដឹង​ថា​ ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ទៅរ​កកាប់​អុស​បាន​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​ព្រៃ​។​

​មន្ត្រី​អាវុធហត្ថ​ស្រុក​បាន​ឲ្យ​ដឹង​ថា​ តាម​ការ​ពិនិត្យ​និង​ធ្វើ​កោសល​វ​ច្ច័​យ​របស់​គ្រួរ​ពេទ្យ​និង​ការ​ពិនិត្យ​របស់​សមត្ថកិច្ច​ជំនាញ​ សាកសព​ជន​រង​គ្រោះ​ស្លាប់​ដោយ​ខ្ស​ល់​គ​ បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ ត្រូវ​បាន​ប្រគល់​ទៅ​អោយ​ក្រុម​គ្រួរ​សារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕


ចំនួនអ្នកទស្សនា

    20594287

  • ថ្ងៃនេះ6851
  • ម្សិលមិញ11441
  • សប្តាហ៍នេះ36681
  • ខែនេះ151831
  • ឆ្នាំនេះ151831
  • សរុប20594287