ក្មេង​ប្រុស​អាយុ​១១​ឆ្នាំ​ ធាក់​ក្មេង​ប្រុស​អាយុ​២​ឆ្នាំ​ ចូល​ទឹកស្ទឹង​ លង់​ស្លាប់​

10-January-2019 | ដោយ ពលមនសិការ

កំពង់ឆ្នាំង​៖​ ក្មេង​ប្រុស​ម្នាក់​ទើបតែ​មាន​អាយុ​១១​ឆ្នាំ​ បាន​ឌុ​ប​ក្មេង​ប្រុស​ម្នាក់​មាន​អាយុ​២​ឆ្នាំ​ ទៅ​មាត់​ស្ទឹង​ហើយ​ធាក់​ទម្លាក​ទឹក​ បណ្តាល​ឱ្យ​លង់ទឹក​ស្លាប់​។​ ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៩​ ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៩​ព្រឹក​ នៅ​មាត់​ស្ទឹង​ក្តុល​ ចំណុច​អូរ​ដំណាក់​ទ្រព្យ​។​

យោង​តាម​របាយការណ៍​របស់​នគរបាល​ខេត្តកំពង់ឆ្នាំង​បានឱ្យ​ដឹង​ថា​កាលពី​ព្រឹក​ថ្ងៃ​ទី​៩​ ខែមករា​ មាន​ព័ត៌មាន​បាត់​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ​ រិ​ន​ សា​រ៉ុ​ង​ អាយុ​២​ឆ្នាំ​ រស់នៅ​ភូមិ​ក្តុល​ ឃុំ​ក្តុល​សែន​ជ័យ​ ស្រុក​ទឹកផុស​ ខេត្តកំពង់ឆ្នាំង​។​

​តាម​ការ​ស្រាវជ្រាវ​នៅ​ម៉ោង​៩​និង​៣០​នាទី​ ប្រជាពលរដ្ឋ​បានឃើញ​ឈ្មោះ​ ប៊ុ​ន​ សុធា​រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​១១​ឆ្នាំ​ រស់នៅ​ភូមិ​ដំណាក់​អំពិល​ ឃុំ​ក្តុល​សែន​ជ័យ​ ស្រុក​ទឹកផុស​ ជិះ​កង់​ឌុ​ប​ (​ដាក់​ក្នុង​កន្ត្រក​កង់​)​ ឈ្មោះ​ រិ​ន​ សា​រ៉ុ​ង​ ជិះ​សំដៅ​មក​ស្ទឹង​ក្តុល​ ត្រង់​ចំណុច​អូរ​ដំណាក់​ទ្រព្យ​។​

​លុះ​ម៉ោង​១២​និង​៣០​នាទី​ សមត្ថកិច្ច​បាន​នាំ​ខ្លួន​ឈ្មោះ​ប៊ុ​ន​ សុធា​រិ​ទ្ធ​ រួម​និង​ម្តាយមីង​ ឪពុក​ ចំពោះ​មុខ​សមត្ថកិច្ច​និង​ អាណាព្យាបាល​ ឈ្មោះ​ ប៊ុ​ន​ សុធា​រិ​ទ្ធ​ បាន​ឆ្លើយ​សារភាព​ថា​ ម៉ោង​៩​ ខ្លួន​ជិះ​កង់​ចេញពី​សាលារៀន​សំដៅ​ទៅ​ផ្ទះ​ភូមិ​ដំណាក់​អំពិល​ ឃុំ​ក្តុល​សែន​ជ័យ​ លើ​ផ្លូវ​ធ្វើ​ដំណើរ​គេ​បានឃើញ​ឈ្មោះ​ រិ​ន​ សា​រ៉ុ​ង​ ដើរ​ម្នាក់ឯង​គ្មាន​សំលៀក​បំពាក់​គេ​បាន​ហៅ​និង​ចាប់​លើក​ឈ្មោះ​ រិ​ន​ សា​រ៉ុ​ង​ ដាក់​ក្នុង​កន្ត្រក់​កង់​រួច​ជិះ​សំដៅ​មក​ស្ទឹង​ក្តុល​ លើក​ឈ្មោះ​រិ​ន​ សា​រ៉ុ​ង​ ចេញពី​កន្ត្រក់​កង់​ ដាក់​លើ​ច្រាំង​ស្ទឹង​ និង​ធាក់​ចូល​ក្នុង​ស្ទឹង​ ព្រោះ​មាន​កំហឹង​ពី​មុន​គ្រួសា​របស់​ឈ្មោះ​រិ​ន​ សា​រ៉ុ​ង​ ធ្លាប់​វាយ​ខ្លួន​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ ចំណែកឯ​ជនសង្ស័យ​បានឱ្យ​ឪពុក​ធានា​យក​ទៅ​ផ្ទះ​ ៕


ចំនួនអ្នកទស្សនា

    20594817

  • ថ្ងៃនេះ7381
  • ម្សិលមិញ11441
  • សប្តាហ៍នេះ37211
  • ខែនេះ152361
  • ឆ្នាំនេះ152361
  • សរុប20594817