មុខសញ្ញា​ឆក់​កាបូប​ ៣​នាក់​ ត្រូវ​នគរបាល​បញ្ជូន​ទៅ​តុលាការ​

10-January-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០១៩​ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ បញ្ជូន​ជនសង្ស័យ​៣​នាក់​ ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​សម្ភារៈ​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​សាធារណៈ​)​។​

លោក​វរសេនីយ៍ឯក​ ប៊ុ​ន​ សត្យា​ នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​ ០៨​ ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៩​និង​១០​នាទី​ កម្លាំង​ជំនាញ​របស់​ការិយាល័យ​បាន​អន្តរាគមន៍​ បង្ក្រាប​និង​ឃាត់ខ្លួន​ក្នុង​បទល្មើស​ជាក់ស្តែង​ជនសង្ស័យ​ចំនួន​០៣​នាក់​ នៅ​ចំណុច​ផ្លូវ​លេខ​២៩៤​ កែង​ផ្លូវ​លេខ​៥១​ សង្កាត់​បឹង​កេងកង​ទី​១​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ដែល​ប្រព្រឹត្ត​បទល្មើស​ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​ឆក់​កាបូបស្ពាយ​ មិន​បាន​សម្រេច​)​ នៅ​ចំណុច​មុខ​ហាង​ម៉ាស្សា​យីហោ​ វ៉ា​ភូ​ ផ្ទះ​លេខ​១៤​ ផ្លូវ​លេខ​៥១​ ភូមិ​៧​ សង្កាត់​បឹង​កេងកង​ទី​១​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ទី​១-​ឈ្មោះ​ អ៊ឹ​ង​ រតនា​ ហៅ​ខ្នា​ ភេទ​ប្រុស​ អាយុ​ ១៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​លក់​ម៉ូតូ​ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ​ ផ្លូវ​លេខ​មិន​ចាំ​ បូ​រី​ហុង​ឡេ​ង​យី​ សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​,​ ទី​២-​ឈ្មោះ​ ស្រី​ មនោ​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ធ្វើ​ម្ហូប​ការ​
​ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ ផ្លូវលំ​ ឃុំ​អរិយ​ក្សត្រ​ ស្រុក​ល្វាឯម​ ខេត្តកណ្តាល​ ​និង​ទី​៣-​ឈ្មោះ​គ្រឿន​ ជលសា​ ហៅ​នៅ​ ភេទ​ ប្រុស​ អាយុ​១៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ធ្វើ​ចំការ​ ស្នាក់​នៅផ្ទះ​លេខ​០២​ ផ្លូវលំ​ ឃុំ​អរិយ​ក្សត្រ​ ស្រុក​ល្វាឯម​ ខេត្តកណ្តាល​។​ ​

​វត្ថុ​តាង​ចាប់​យក​៖​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ទឹកមាស​ ឆ្នាំ​ផលិត​២០១៩​ លេខ​តួ​-​លេខ​ម៉ាស៊ីន​ ៥៣៧៨៧០៥​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1HI-8247​ ៕


ចំនួនអ្នកទស្សនា

    20596487

  • ថ្ងៃនេះ9051
  • ម្សិលមិញ11441
  • សប្តាហ៍នេះ38881
  • ខែនេះ154031
  • ឆ្នាំនេះ154031
  • សរុប20596487