កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ ករណី​អំពើ​លួច​

10-January-2019 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ កាលពី​ថ្ងៃ​០៩​ ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ ១៨​និង​៣០​នាទី​ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ បាន​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ ករណី​អំពើ​លួច​ (​ឆក់​យក​កាបូប​ប្រាក់​)​ នៅ​ភូមិ​ម័​រ​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ តាម​ចំណារ​ឯកភាព​របស់​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​នៅ​ចំណុច​ភូមិ​អ័ក​គី​ដេរ​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​។​

​លោក​វរសេនីយ៍ឯក​ ហ៊ួ​រ​ ម៉េ​ង​វ៉ាង​ អធិការ​នគរបាល​ខណ្ឌ​បានឱ្យ​ដឹង​ថា​ជនសង្ស័យ​ចំនួន​ ០២​នាក់​រួ​មាន​៖​ទី​១-​ឈ្មោះ​ យ៉េន​ គឹ​ម​ស័​ក្ត​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​បន្ទប់​ជួល​ ផ្លូវ​បេតុង​ ភូមិ​ម័​រ​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​,​ ទី​២-​ឈ្មោះ​ យ៉េ​ង​ យូរ​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​បន្ទប់​ជួល​ ផ្លូវ​បេតុង​ ភូមិ​អ័ក​គី​ដេរ​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​។​

​ជន​រង​គ្រោះ​ មិន​ស្គាល់​អត្តសញ្ញាណ​ (​ពុំ​បាន​ដាក់​ពាក្យបណ្តឹង​)​។​សម្ភារៈ​បាត់បង់​៖​កាបូប​ប្រាក់​ដៃ​មនុស្ស​ស្រី​ ចំនួន​១​ មាន​លុយ​ចំនួន​១៥​ដុល្លារ​។​

​សម្ភារៈ​បន្សល់​ទុក​៖​ឧបករណ៍​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយ​ចំនួន​,​ទូរ​ស៍ព្ទ​ដៃ​ចំនួន​០៣​គ្រឿង​,​ រថយន្ត​ចំនួន​០១​គ្រឿង​ កាម​រី​បា​ឡែ​ន​ ពណ៌​ស​ ផលិត​ឆ្នាំ​២០០២​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2D-9910​។​

​លោក​អធិការ​បន្ត​ថា​ កាលពី​ថ្ងៃ​ទី​០៨​ ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២៣​និង​៣០​នាទី​ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​អូរ​បែក​ក្អម​បាន​ល្បាត​ក្នុងភូមិ​សាស្ត្រ​ ដល់​ចំណុច​កើតហេតុ​ខាងលើ​ បានឃើញ​ជនសង្ស័យ​ចំនួន​០២​នាក់​ កំពុង​ដើរ​តាម​ផ្លូវ​ ដោយ​មានការ​សង្ស័យ​ កម្លាំង​ល្បាត​យើង​បាន​ហៅ​ជនសង្ស័យ​ឲ្យ​ឈប់​ត្រួតពិនិត្យ​ និង​សួរនាំ​ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា​ខ្លួន​និង​បក្ខពួក​ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​កាបូបដៃ​ពី​មនុស្ស​ស្រី​ ធ្វើ​ដំណើរ​តាម​ផ្លូវ​ ម្តុំ​ភូមិ​ម័​រ​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ កាលពី​ខែ​មិ​នា​ ឆ្នាំ​២០១៨​ និង​ដោយ​មាន​ចំណារ​ឯកភាព​ពី​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ញ​អនុញ្ញាត​ឲ្យ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​តែ​ម្តង​នៅ​ថ្ងៃ​ទី​០៩​ ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៨​និង​៣០​នាទី​។​ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ដើម្បី​អនុវត្ត​តាម​និ​តិ​វិធី​ច្បាប់​ ៕

ចំនួនអ្នកទស្សនា

    20595887

  • ថ្ងៃនេះ8451
  • ម្សិលមិញ11441
  • សប្តាហ៍នេះ38281
  • ខែនេះ153431
  • ឆ្នាំនេះ153431
  • សរុប20595887